ខេត្តកំពង់ធំ : ឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងអាជ្ញាធរដែនដី និងក្រុមការងារ បានអញ្ជើញប្រារព្ធពិធីបុណ្យរំលឹកគុណ នឹងគោរពវិញ្ញាណក្ខ័ន្ធអតីតយុទ្ធជន ដែលជាការដឹងគុណដល់អតីតយុទ្ឋជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជន ដែលមានការចូលរួមពី ក្រុមគ្រួសារអតីតយុទ្ធជន រស់នៅក្នុងផ្ទះថ្មីលើដី សម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ២០២២។
ឧត្ដមសេនីយ៍ ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា ក្រោមការដឹក ដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោហ៊ុនសែន ប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិពេញលេញ ទទួលបានជោគជ័យ ក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលមានការចូលរួមចំណែក លះបង់សាច់ស្រស់ ឈាមស្រស់ ជាប្រតិបត្តិកររបស់បងប្អូនអតីតយុទ្ឋជន ប្រវត្តិសាស្រ្តខ្មែរជាង៥០០ ឆ្នាំកន្លងមកមិនធ្លាប់មាននោះទេ នៅក្នុងប្រទេសកម្ពុជាដ៏អភ័ព្វនេះ និងបានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាព នេះឲ្យនៅគង់វង្សជារៀងរហូត ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន និងសហការីព្រមទាំងក្រុមគ្រួសារអតីតយុទ្ធជន បានវេប្រគេនទេយ្យទាន និងបច្ច័យ អំណោយឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ដល់ព្រះសង្ឃចំនួនពីរវត្ត និងបានឧទ្ទិសកុសល បួងសួងដល់ វិញ្ញាណក្ខន្ធអតីតយុទ្ធជន ទាំងអស់បានពលីជីវិត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូម គាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោហ៊ុន សែន ដែលជាមគ្គុទេសឯកដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ ឲ្យដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍន៍ជារៀងរហូត ។
ដោយ ប៊ុន រដ្ឋា






































