រយៈពេលពីរថ្ងៃសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥ នាក់រួមនឹងវត្ថុតាងថ្នាំញៀនជាច្រើនបញ្ចប់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនឮបញ្ជូនទៅសាលាដំបូង

0

ខេត្តកំពង់ឆ្នាំង:រយពេលត្រឹមតែពីថ្ងៃជនសង្ស័យ៥នាក់រួមនឹងវត្ថុតាងថ្នាំញៀនជាច្រើនបញ្ចប់ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនពីករណីដាច់ដោយឡែកពីគ្នាត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ ចាត់ការតាមនិតិវិធីហើយ។

ករណីទី១សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលស្ថិតក្នុងការបង្ក្រាបបានឲ្យដឹងនៅថ្ងៃទី២៣កក្កដា២០២២ថាកិច្ចប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញារក្សាទុក.ជូញដូរនិងចែកចាយគ្រឿងញៀននេះម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ បានចុះធ្វើការបង្រ្កាបករណី:រក្សាទុក.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន១ករណី នៅចំណុចលើផ្លូវជាតិលេខ៥ មុខសាលាវិទ្យាល័យត្រពាំងចាន់ ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ចំនួន ២នាក់មានឈ្មោះ
១.ឈ្មោះ ពៅ.ដាលីន អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរ:កម្មករចិញ្ចឹមត្រី ទីលំនៅបច្ចុប្បន្នភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ ម៉ាក់.ម៉ាត អាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបរ:កម្មករចិញ្ចឹមត្រី ទីលំនៅបច្ចុប្បន្នភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ទី៣ឈ្មោះ ជាចេក ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិផ្សារ.ឃុំអន្សាចំបក់.ស្រុកក្រគរ.ខេត្តពោធិ៍សាត់ត្រូវបានសមត្ថកិច្ចអូសបានមកដកហូតបាន៣គញ្ចប់ផងដែរ ។

ដោយឡែកថ្ងៃទី២នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២២កក្កដា២០២២នេះសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យនិងស្រុកកំពង់ត្រឡាចបានចុះធ្វើការបង្រ្កាបបទល្មើសជាក់ស្ដែងក្នុងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិបឹងឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២ នាក់មាន១ឈ្មោះ.មាជហ៉ីម.អាយុ ២០ ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅបច្ចុប្បន្ននៅភូមិចំការស្វាយឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

ទី២.មានឈ្មោះមិនថាភេទប្រុសអាយុ ២៦ ឆ្នាំមានមុខរបរមិនពិតប្រាកដទីលំនៅក្នុងភូមិថ្លុកឬស្សីឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន ២០កញ្ចប់.ទូរសព្ទដៃ២គ្រឿងម៉ូតូ ២ គ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ.ខូវលី.និងបានសុំការអនុញ្ញាតពីលោក.អ៉ិតសុធា.ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីនាំខ្លួនជនសង្ស័យទាំង៥នាក់មកធ្វើការសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងគឿងញៀនទាំង២ថ្ងៃខាងលើនេះសមត្ថកិច្ចការរិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ន៨ងបានធ្វើការដកហូតវត្ថុតាងសរុប:ថ្នាំញៀនចំនួន៣៨កញ្ចប់ ;ទូសព្ឌ័ដៃ៣គ្រឿង.ម៉ូតូ ៣គ្រឿងរួមនិងឧបករណ៍វេចខ្ចប់រួម និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើរួមនឹងវត្ថុតាងថ្នាំញៀនសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីនៅថ្ងៃនេះហើយ៕