​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ភ្លៀមៗ ខណៈ​ចុះ​បូម​ខ្យល់​ពាង​សម្រាប់​តំកល់​ផ្ទះ​បណ្តែត​ទឹក​

0

​ ​ភ្នំពេញៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដោយសារតែ​លង់ទឹក ស្ថិតនៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ។​ ​ប្រភព​ពត៌មាន ពី​ប្រជាបលរដ្ឋ នៅ​កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ អៀម ជឿន អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ​៣៧​ឆ្នាំ មានកូន​ក្នុងបន្ទុក​៣​នាក់ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ហើយ​ឧ​ប្ប​ទ្ទ​ហេតុ​គ្រោះថ្នាក់​លង់ទឹក​ស្លាប់​នេះ បានកើត​ឡើង ដោយ​មូលហេតុ ជនរងគ្រោះ​ឈ្មោះ អៀម 2 (6)

ជឿន បាន​ចុះទៅ​បូម​ខ្យល់​ពាង ដើម្បី​តំកល់​ផ្ទះ​បណ្តែត​លើទឹក ពេល​ប្រពន្ធ​ជនរងគ្រោះ​បាត់​ប្ដី​យូរ ក៏បាន​ហៅ​ឪ្យ​អ្នកជិតខាង ចុះ​មុជទឹក​រកឃើញ​ជនរងគ្រោះ និង​ពាង​បាន​ធ្លាក់​ចេញពីផ្ទះ ទើរ​និង​ព្រៃ​ក្រោមផ្ទះ ហើយ​បាន​ស្រង់​ជនរងគ្រោះ បញ្ជូនមក​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់​ប៉ុន្តែ​ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។ ​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​តាម ប្រពៃណី ៕