លោកជំទាវ ជូ ប៊ុនអេង រួមជាមួយ មន្ត្រីរាជការជុំវិញខេត្ត ប្រគេនទៀនព្រះ វស្សាដល់ព្រះសង្ឃចំនួន១០វត្តក្នុងក្រុងកំពង់ឆ្នាំងឆ្នាំង និងផ្ដល់អំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១០៣ គ្រួសារ

0

 

កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២២នេះ លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានក្រុងកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការជុំវិញខេត្តប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន ១០វត្តនៅក្នុងក្រុងកំពង់ឆ្នាំង និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ជួបការខ្វះ ខាតចំនួន១០៣គ្រួសារ ផងដែរ ។

ពិធីខាងលើនេះ បានធ្វើឡើងនៅ ក្នុង
វត្តអារញ្ញការាម ហៅវត្តអារញ្ញ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយ
មានការចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អម សុភា លោកជំទាវប៊ន សុភី អភិបាល
រងខេត្ត រួមនិងមន្ត្រីរាជការជុំ វិញខេត្ត និងពុទ្ធបរិស័ទ នៅក្នុងមូល ដ្ឋានចូលរួមជាច្រើននាក់ផងដែរ ។

នៅក្នុងឧិកាសនេះលោកជំទាវ ជូ ប៊ុនអេង បានសំណូមពរដល់ប្រជាព លរដ្ឋនៅគ្រប់មូលដ្ឋាន សូមណែនាំកូន ចៅរបស់ខ្លួន អោយទៅចាក់វ៉ាក់ សាំងដុសជំរុញទី៤ និងទី៥អោយបានគ្រប់ៗគ្នា ដើម្បីរួមជាមួយប្រមុ ខរាជរដ្ឋាភិបាលទប់ស្កាត់រីករាយដាលជាថ្មីនៃជំងឺកូវីដ១៩ ។

ក្នុងនោះដែរត្រូវរួមគ្នាអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល គឺ៣កុំនិង ៣ការពារឱ្យបានខ្ជាប់ខ្ជួន ទើបយើងជៀសផុត ពីជំងឺ
កូវីដ១៩ ។

ក្នុងពិធីនេះផងដែរ លោកជំទាវ ក៏បានបញ្ជាក់ឲ្យដឹងថា ដោយមានការ ចូលរួមរបស់ឯកឧត្តមលោកជំទាវក្នុងក្រុមការងារ រួមនិងថ្នាក់ដឹកនាំខេត្តក្នុងពេលនេះយើងប្រមូលថវិកាបានជាង ៣០ លានរៀលដើម្បីទិញទានព្រះវស្សា និងទ័យទានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន ១០ ក្នុងក្រុងកំពង់ឆ្នាំង ដោយក្នុង ១វត្តៗ ទទួលបានបច្ច័យ ៨០ ម៉ឺនរៀ ល , ទៀនព្រះ វស្សា១គូរ , អង្ករ ៥០ គីឡូ , មី ១កេស ,ទឹកត្រី១យួរ.ទឹក
ស៊ីអីវ ១យួរ , ស្លាដក់១ , ត្រីខ១យួរ តាអាចារ្យ វត្ត ៤ម៉ឺនរៀល យាជី តាជីម្នាក់ៗ ២ម៉ឺនរៀល ។

ដោយឡែក ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០៣ គ្រួសារមកពីសង្កាត់ផ្សារឆ្នាំង ៧៣ គ្រួសារនឹងសង្កាត់កំពង់ឆ្នាំង ៣០ គ្រួសារក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០គីឡូ , មី ១កេស , ទឹកត្រីទឹកស៊ី អ៊ីវ ១យួរ , ម៉ាស់ ១ប្រអប់
,ត្រីខ ១ យួរ និងថវិកាក្នុងម្នាក់ៗ ២ ម៉ឺនរៀលផងដែរ ៕ សុខ គឹមសៀន