កម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងបញ្ចាំម៉ូតូអត់ច្បាប់​ គ្មានឯកសារត្រឹមត្រូវ​ នៅស្រុកតាំងគោក

0

 

កំពង់ធំ: កាលពីរសៀលថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅជាប់ផ្សាររំលង ភូមិរំចេក ឃុំទ្រៀលស្រុក តាំងគោក ខេត្តកំពង់ធំ ទីតាំងបញ្ចាំម៉ូតូ​គ្មានច្បាប់អនុញ្ញាត​ និងគ្មានឯកសារត្រឹមត្រូវ​ ដែលមានម្ចាស់ទីតាំង ឈ្មោះ លឹមសេង​ ត្រូវបាន​កម្លាំងចម្រុះដឹកនាំដោយលោក​ សាយ​ វាសនា​ ព្រះអាជ្ញារងសាលាដំបូងខេត្តចុះបង្ក្រាប​ ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងបញ្ចាំម៉ូតូអត់ច្បាប់អត់មានឯកសារខាងលើនេះ​ កម្លាំងចម្រុះ បានរកឃើញម៉ូតូចំនួន៣៣គ្រឿង ហើយក្នុងនោះម៉ូតូដែលមានឯក​សារត្រឹមត្រូវចំនួន១៥គ្រឿង និងអត់ឯកសារចំនួន១៨គ្រឿង។

បច្ចុប្បន្នម៉ូតូដែលអត់ឯកសារអត់ច្បាប់និងម្ចាស់ត្រូវបាន​បញ្ជូនទៅសួរនាំនៅប៉ុស្តិទ្រៀល ដើម្បីចាត់ការបន្ត។