បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ : បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងប្រាប់អ្នកព័ត៌មានឲ្យដឹង នៅមុននេះបន្ដិច។
ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។