អភិបាលខេត្តកំពង់ចាម​ សម្ដែងការគាំទ្រ​ចំពោះសមាគមរាជសីហ៍​ សម្រាប់សកម្មភាពមនុស្សធម​ និងការយកចិត្តទុកដាក់ទៅដល់​ជន​ងាយ​រងគ្រោះ​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការ​គាំទ្រ​ចំពោះ​សមាគមរាជសីហ៍​ សម្រាប់​សកម្មភាព​មនុស្សធម៌​ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់​ និងការយកចិត្តទុកដាក់ទៅដល់​ជន​ងាយ​រងគ្រោះ​ នៅខេត្តកំពង់ចាម​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមរាជសីហ៍ នាព្រឹក​ថ្ងៃទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២២​ ។

ឯកឧត្តម ស៊ូម សារឿន ប្រធាន​សមាគម​រាជសីហ៍​ ​បានលើកឡើងអំពីចក្ខុវិស័យ​របស់​សមាគម​ សំដៅ​ផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ នៅតាមសហគមនមូលដ្ឋាន ព្រមទាំងផ្តល់ស្ថានបត្យកម្មព្រលឹងដល់យុវជន នៅក្នុងការ អភិវឌ្ឍសង្គមទៀតផង​ ។

ឯកឧត្តម ស៊ូម សារឿន​ បាន​បន្ត​ថា​ បេសកម្ម របស់យើងគឺ​ ការប្រមូលមូនិធិដែលជាជំនួយមនុស្សធមរបស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់ មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម និងសប្បុរសធម​។ ព្រមទាំង​កែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គម តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់​ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម សាសនា និន្នាការនយោបាយ និងស្ថានភាពរបស់បុគ្គលក្នុងសង្គម​ផងដែរ​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​រាជសីហ៍​ ដែល​បាន​ឧបត្ថម្ភ​ ​អង្ករ​ ចំនួន​២តោន​ មី​ ១០០​កេស​ ត្រីខ​ ១០០​យួរ​ និង​ទឹកបរិសុទ្ធ​ ១០០​កេស​ ផ្តល់​ជូន​រដ្ឋបាល​ខេត្តកំពង់ចាម​ សម្រាប់​ប្រេីប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​​ផងដែរ​ ៕