ជនជាតិម៉ុងហ្គោលលីម្នាក់ ងូតទឹកលើនៅខ្នងភ្នំគូលែនបណ្តាលឲ្យលង់ទឹកស្លាប់

0

សៀមរាប. ជនជាតិម៉ុងហ្គោលលីម្នាក់ ងូតទឹកលើនៅខ្នងភ្នំគូលែនបណ្តាលឲ្យលង់ទឹកស្លាប់
កាលវេលាម៉ោង ១២ នឹង ៣០នាទី ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ជនជាតិម៉ុងហ្គោលលីម្នាក់ បានជួលPass App នាំមិត្តភក្តិស្រី ទៅ ងូតទឹកលេង លើខ្នងភ្នំគូលែន បណ្តាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើល នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប ។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ ឯក ស៊ុនអេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា មានភ្ញៀវទេសចរណ៍ជនជាតិម៉ុងហ្គោលលី (MONGOLIA) ដែលកាន់លិខិតឆ្លង ដែនលេខ E 2778114 ឈ្មោះ GANZORIG MYAGMARDORJ ភេទ ប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានលង់ទឹកស្លាប់នៅចំណុចទឹក ធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប ។ លោកបានបន្តទៀតថា មុនពេលកើតហេតុនោះ ជនរងគ្រោះបានមកលេងទឹកធ្លាក់ នៅព្រះអង្គធំជាមួយមិត្តភក្តិ ម្នាក់ទៀតដែលកាន់លិខិតឆ្លងដែន E 3056972 ឈ្មោះ OYUNTSENGEL MOHTOJIYGIC ភេទស្រី កើតថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ជាមួយ នឹង អ្នកបើក Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ពេលមកដល់ចំណុចទឹកធ្លាក់ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទីជនរងគ្រោះឃើញមិត្តស្រី លង់ទឹក ក៏បានទៅជួយមិត្តភិក្ដស្រី យកមកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំងហើយក៏តោងផ្ទាំងថ្ម តែដោយសារផ្ទាំងថ្មមានសភាពស្លែកាន់រអិលធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក ចំណែកអ្នកបើក PassApp ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរហើយក៏បានស្រែកឲ្យភ្ញៀវទេសចរណ៏ដ៏ទៃទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ លុះដល់វេលាម៉ោង ១៣ នឹង១៥នាទី ទើបរាវរកជនរងគ្រោះឃើញ ហើយក៏លើកស្រង់មកដាក់ លើគោកបន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំបានរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចុះពិនិត្យ សពនិងររៀបចំតាមនិតិវិធី ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ឲ្យ ការិយាល័យនគរបាលជំនាញ ដើម្បីរៀបចំ បញ្ជូនសពទៅឲ្យស្ថានទូតម៉ុងហ្គោលលី យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប