ប្រជា​ពលរដ្ឋ​ក្រីក្រ​១៥០គ្រួសារ​ទទួល​បាន​អំណោយ​ពី​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​និង យុតិសម្បទា ខេត្ត​កំពង់ធំ

0

ខេត្ត​កំពង់ធំ​ : ឯកឧត្តម​ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរ​ដោយ​ឯកឧត្តម.ញឹក​ បានខេង អភិបាល​រងខេត្តកំពង់ធំ និងអភិបាលរងស្រុកកំពង់ស្វាយ
បានអញ្ជើញ ជាអធិបតីភាពក្នុងពិធី ចែក​អំណោយ​ ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​១៥០គ្រួសារ ដែល​រស់នៅ​ឃុំនីពេជ ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ.។
តាមការ​ឲ្យ​ដឹងពី លោក ថន ពុទ្ធា អភិបាល​រងស្រុក​កំពង់ស្វាយ បានឲ្យដឹងថា ប្រជា​ពលរដ្ឋ​ទាំង​១៥០គ្រួសារ សិទ្ធសឹងតែជាប្រជាពលរដ្ឋ ដែល​មានជីវភាព ក្រីក្រខ្វះខាត និងងាយរងគ្រោះ ប្រឈមនិងគ្រោះរាំំងស្ងួត និងទឹកជំនន់ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជួបការលំបាក ក្នុង​ជីវភាព​រស់នៅ​
និងបាន​ទទួល​អំណោយ​ស្បៀងអាហារ​ពីមន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុតិសម្បទា​ខេត្ត​កំពង់ធំ​ មានអង្ករ​២៥គ.ភួយមួយ ត្រីខ៦កំប៉ុង ទឹកត្រី​មួយយួរ
នារសៀលថ្ងៃទី២៦ខែកក្តដា ឆ្នាំ​២០២២។
ឯកឧត្ដម.ងួន រតនៈ អភិបាលខេ ត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់​សម្តេចតេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានគិតគូរពីជីវភាពរស់នៅ របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដោយបង្កើតឲ្យមាន ទាំងកាកបាទក្រហមកម្ពុជា សមាគម​អតីត​យុទ្ធជន.ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុតិសម្បទា​ និងមូលនិធិជាច្រើនទៀត ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែលងាយរង​គ្រោះ​នានា ដោយ​មិន​ទុកឲ្យ​ប្រជា​ពលរដ្ឋ​ណាស្លាប់ដោយសារអត់បាយនោះឡើយ។
និង​បានបន្តថា សម្តេច​តេជោ​ហ៊ុន​សែន​ គីជាមគ្គុទេសក៍ឯក ជាស្ថាបនិកដឹកនាំប្រកបដោយសមត្ថភាពឈ្លាសវៃ ដោយយកជីវិតទៅប្តូរដើម្បីសន្តិភាព និងភាពសុខសាន្ត របស់ប្រជាជនកម្ពុជា ហើយ​បាន​ដឹកនាំ​នាវាសន្តិភាពបានយូរវង្វែងជាគេបង្អស់នៅក្នុង ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរ​ ដោយ​ពុំធ្លាប់មាននោះឡើយ។

អភិបាល​ខេត្ត​កំពង់ធំ​ បានអំពាវ នាវ​និងជម្រុញ​ឲ្យមេភូមិ​មេឃុំ​ ណែនាំ​ឲ្យបងប្អូន​ប្រជា​ពលរដ្ឋ.ទៅទទួលការចាក់វ៉ាក់សាំង ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​មេរោគកូវិដ19 ដូសទី៣ ទី៤ និងដូសទី៥ ឲ្យបានគ្រប់គ្នា ដើម្បី​ការពារការវិលត្រឡប់មកវិញ នូវវត្តមានមេរោគដ៏សាហាវនេះ មកលើ​បងប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា​៕ ដោយ​ប៊ុន​ រដ្ឋា​