(កំពង់ធំ)÷ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
យោង÷លិខិតលេខ២៦ កក្រក.ទ.ទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់កាកបាទក្រហមកម្ពុជា ស្តីពីការកៀរគររក មូលនិធិ តាមបណ្តាសាខា ក្នុងឱកាសអបអរសារខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ០៨ ឧសភា ក្រោមប្រធានបទ(ទាំងអស់រួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពបឹងភាពធន់សហគមន៍)។
ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា សូមប្រគេន គោរព ជម្រាបជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបថា ស្ថិតក្នុងស្ថានភាពដែលវិសាលភាពប្រតិបត្តិការរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មានទំហំធំជារៀងរាល់ឆ្នាំ ព្រមទាំងដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម មនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ ជនរងគ្រោះ ដោយមហន្តរាយ និងវិបត្តិភ័យផ្សេងៗ។
ឯកឧត្តមក៏បានបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង
សុខាភិបាល ស្តីពីបម្រាមមិនឱ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ។ ដើម្បីការពារការរីករាលដាលជំងឺកូវី៨-១៩ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូម ធ្វើការអំពាវនាវចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន។
មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដើម្បីសាខាបំពេញបេសកកម្ម មនុស្សធម៌ជួយដល់គ្រួសាររងគ្រោះងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ។ តាមគោលការណ៍គ្រឹះទាំង៧ ព្រមទាំងរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង ។
តាងនាមឱ្យប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ខ្ញុំព្រះករុណា មានជំនឿ និងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាចូលរួមគាំទ្រ និងឆ្លើយតបចំពោះ សេចក្តីអំពាវនេះ ដោយទឹកព្រះទ័យ និងទឹកចិត្តសោមនស្សជាក់ជាមិនខាន។ សូមប្រសិទ្ធិពរបវរសួស្តី ជោគជ័យមហាប្រសើរនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




































