(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក ថូ គឹមស៊ន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ព្រមទាំងអនុប្រធាន និងសមាជិកសមាជិកា និងរដ្ឋបាលឃុំចំណាក្រោម បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព លោកស្រី ឆឺយ ហម សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាដែលបានទទួល មរណភាពនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ រស់នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនេះដែរ លោក ថូ គឹមស៊ន ក៏បានសម្តែងនូវសមានចិត្តក្រៀមក្រំក្រៃលៃង ជាមួយគ្រួសារសព ដែលបានបាត់បង់នូវម្តាយ បង ប្អូន និងមិត្តភក្តិជាមេគ្រួសារ ទីគោរពស្រឡាញ់ ទាំងអាឡោះអាល័យមិនអាចកាត់ថ្លៃបាន មិនអាចត្រលប់មកជួបជុំគ្នាវិញឡើយ។
ជាចុងបញ្ចប់តំំាងគ្រួសារគ្រួសារសព បានថ្លែងអំណរគុណក្រៃលែងដល់លោក អភិបាលស្រុកស្ទោង និងសហការីព្រមទាំងសមាជិកសមាជិកា ដែលបានយកចិត្តទុក្ខដាក់និងចូលរួមរំលែកទុក្ខគ្រួសារគាត់នៅពេលនេះ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះដែរលោកអភិបាលរងស្រុកក៏បានប្រគល់ជូននូវថវិកាចំនួន៤,០០០,០០០រៀល (បួនលានរៀលគត់) ដែលជាថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសពជាការំលែកទុក្ខ និងសម្រាប់ចាត់ចែងធ្វើបុណ្យសព តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។






































