ទីអារាមរបស់ជនពិការត្រូវបន្តអភិវឌ្ឍន៍និងលើកទឹកចិត្តអោយមានការគោរពបូជា និងជាថ្នាលបណ្ដុះបណ្ដាលដល់កូនចៅ

0

បន្ទាយមានជ័យ៖ ទីអារាមរបស់ជនពិការនៅក្នុងមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រត្រូវបន្តអភិវឌ្ឍន៍និងលើកទឹកចិត្តអោយមានការគោរពបូជា និងជាថ្នាលបណ្ដុះបណ្ដាលដល់កូនចៅជំនន់ក្រោយ ដូច្នេះទេ ព្រះសង្ឃលោកអាចារ្យ គណះកម្មការវត្ត តាជីយាយជី ត្រូវចិត្តទុកដាក់ផ្ដល់ ពុទ្ធឱវាទដែលជាខ្លឹមសារសំខាន់របស់ពុទ្ធសាសនា ហើយបណ្ដុះគំនិតអោយដឹងគុណ និងតបស្នង អ្នកក៍សាងមណ្ឌុលនិងចូលរួមថែរក្សាអោយសមរម្មណីដ្ឋានវប្បធម៏ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកសេង ស៊ីណារិន មេបញ្ជាការរងកងអង្គរ័ក្ស និងជាអនុប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ តំណាងអោយឯកឧត្ដមនាយឧត្ដមសេនីយ៍កត្តិបណ្ឌិត ហីង ប៊ុនហ៊ាងអគ្គមេបញ្ជាការរងកងយោធពលខេមរភូមមិន្ទ មេបញ្ជការ បញ្ជាការដ្ឋានអង្គរក្សថ្លែងដូច្នេះក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តប្រសាទសំរោងតេជោសែនជ័យ កាលពីថ្ងៃទី២៩ កក្ដដា ២០២២ នាភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មានវត្តមាន ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណះមេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណះកម្មការគ្រប់គ្រង់ក៍សាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រនិងលោកជំទាវ ភោគ សោភ័ណ្ឌ អាជ្ញាធម៏ដែនដី និងពុទ្ធបរិស័ទគ្រសារយោធិនពិការ យ៉ាងច្រើនកុះករចូលរួម។

លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយករងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ថ្លែថា៖ មណ្ឌលនេះនិងបាន ដំណើការដល់បច្ចប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថនិងក្រុមគ្រួសាររស់នៅ។ ចំពោះការកសាងនិងអភិវឌ្ឍន័ ក្នុងមណ្ឌលកសាងផ្ទះយោធិនជាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។
បន្ទាប់ពីក៍សាងព្រះវិហារ នាពេលនេះ កុដិ១ខ្នងសង់ពីថ្មប្រក់ស័ង្កសីក្បាច់មានទំហំ ១០ម៉ែត្រគុណ១៦ម៉ែត្រ កំពស់៣,៥០ម៉ែត្រ មាន៤បន្ទប់ និងបន្ទប់ទឹក១ខ្នង មានទំហំ២មគុណ៤ម មាន២បន្ទប់ បន្ទាប់ពីក៍សាងរួចកាលពីដើមខែមករាឆ្នាំ២០២២មានតម្លៃសរុប ២០,៩៩៩ដុល្លាអាមេរិកបានធ្វើពិធីបុណ្យឆ្លង កាត់ខ្សែបូ វេប្រគេនព្រះសង្ឃនាពេលនេះ។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បន្តថា៖សមិទ្ធផលទាំងនេះក៍មានបច្ច័យចូលរួមលោកលោកស្រីជាពុទ្ធបរិស័ទខ្មែររស់នៅប្រទេសញូស៊ីឡែននិងលោកលោកស្រីសប្បរស់ជនក្នុងខេត្តឧបត្ថមគ្រែតុ ដាក់ក្នុងបន្ទប់ផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯកសេង ស៊ីណារិន មេបញ្ជាការរងកងអង្គរ័ក្ស និងជាអនុប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យមានប្រសាសន៍ថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំថ្នាក់ដឹងនាំមណ្ឌុលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រដែលបានខិតខំគៀងសប្បរស់ជន ក៍សាងសមិទ្ធផលបន្តបន្ទាប់។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សេង ស៊ីណារិន បានបញ្ជាក់ផងដែរថា អ្វីដែលបងប្អូនទទួលបានទាំងការរស់នៅ ទាំងទីជម្រក និងដីសម្រាប់បង្កបង្កើនផល គឺបានមកពីសន្តិភាព ប្រទេសមានសន្តិភាពគឺមានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងនោះជីវភាពនៃការរស់នៅរបស់បងប្អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរ។ ដោយ៖ឃិន គន្ធា