បណ្តាញសារព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នេះដោយដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួង ការពារជាតិ កូរ៉េខាងត្បូងលោក គីម មីនសឿក បាននិយាយថា ខ្លួនមិនអាចបញ្ជាក់បានទេចំពោះ ដំណើរការបំពាក់ កាំជ្រួចមីស៊ីល ក្នុងនាវាមុជទឹករបស់កូរ៉េខាងជើងនោះទេ។ «នៅក្នុងពេលនេះ យើងមិនអាចបង្ហាញពីដំណើរ ប្រតិបត្តិ ដាក់គ្រាប់កាំជ្រួចមីស៊ីលនៅក្នុងនាវាមុជទឹកបានឡើយ។» នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា យោធាកូរ៉េខាងត្បូងបានរកឃើញសញ្ញានៃ ប្រតិបត្តការ បំពាក់គ្រាប់មីស៊ីលក្នុងនាវាមុជទឹក របស់ប្រទេសកូរ៉េខាងជើង។
នៅថ្ងៃអាទិត្យម្សិលមិញនេះ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលជាមន្ត្រីនៃអគ្គសេនាធិការចំរុះ បាននិយាយថា វាជាសញ្ញាដែលចង្អុលបង្ហាញថា កូរ៉េខាងជើងគឺកំពុងតែខិតខំយ៉ាងស្វាត់ស្វែងប្រតិបត្តិ នៃដំណើរការបង្កើតកាំជ្រួចមីស៊ីលក្នុង នាវាមុជទឹករបស់ខ្លួន។ គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ រូបភាពរបស់នាវាមុជទឹកកូរ៉េខាងជើង ដែលបញ្ជាផ្ទាល់ ដោយមេដឹកនាំ គីម ចុងអ៊ុន ត្រូវបានសារព័ត៌មាន រដ្ឋប្រទេសនេះចេញផ្សាយជាសាធារណៈ ដែលនាំឲ្យកូរ៉េខាងត្បូង ប្រកាសប្រុងជើងការ ព្រោះខ្លាចកូរ៉េខាងជើង មានចេតនា វាយ ប្រហារមកលើប្រទេសនេះ ជាការឆ្លើយតបនឹងសមយុទ្ធជាមួយអាម៉េរិកនោះ៕