​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ត្រៀម​កាត់ ក្បាល​ជនជាតិ​អង់គ្លេស​ទី​២

0

​កាលពី​ចុង​សបា្ដហ៍​កន្លងមក ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​បាន​ផ្សព្វផ្សាយ​ឃ្លី​ប វិ​ដេ​អូ​ពី​សកម្មភាព​កាត់​ក្បាល​ចំណាប់ ខ្មាំង​ជនជាតិ​អង់គ្លេស ដែលជា​សកម្ម ជន​មនុស្សធម៌ លោក នៅក្នុង​ឃ្លី​ប​វីដេអូ​នោះដែរ ក្រុម​ឧទ្ទាម បាន​គំរាម​កាត់​ក្បាល​ជនជាតិ​អង់គ្លេស ទី​២ ដូចជា​ធ្លាប់បាន​កាត់​ក្បាល​អ្នក​សារ ព័ត៌មាន​អាមេរិក​២​នាក់​កន្លងមក ។ 4

ជនជាតិ​អង់គ្លេស​ទី​២ ដែល​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ISIL ប្រកា​សកាត់ ក្បាល​នាពេលខាងមុខ​មានឈ្មោះ Alan Henning អាយុ​៤៦​ឆ្នាំ ជា​អ្នកបើកបរ តាក់ស៊ី​នៅ​ទីក្រុង Manchester ប្រទេស អង់គ្លេស​។ លោក​បាន​ទេសចរណ៍​ប្រទេស ស៊ី​រី ក្រោយមក​លោក​ក៏បាន​ចូលរួម មនុស្សធម៌​ដោយសារ​សង្គ្រាម ហើយ ត្រូវ​ក្រុម ISIL ចាប់ខ្លួន​តែម្ដង ។ ​កម្លាំង​ពិសេស​និង​ក្រុម​ចារកម្ម​អង់ គ្លេ​ស​ទទួលបាន​បទបញ្ជា​ប​ញ្ជា​ក់​ពី​ទីតាំង ដល់​ក្រុម ISIL ឃុំខ្លួន Alan Henning មុន​ពេលដែល​ពួកគេ​កាត់​ក្បាល ។ នៅ ក្នុង​ឃ្លី​ប​វីដេអូ​កាត់​ក្បាល​ចំណាប់ខ្មាំង ជនជាតិ​អង់គ្លេស​ទី​១ David Haines ក៏ បាន​បញ្ជាក់ដែរថា Alan Henning ជា បុគ្គល​ទី​២ ដែល​ត្រូវ​កាត់​ក្បាល​នាពេល ដ៏​ខ្លី​ខាងមុខ ។

​នាយករដ្ឋមន្ដ្រី​អង់គ្លេស លោក​ដេវីដ កា​មេ​រូ​ន បាន​បញ្ជាក់ថា ការសម្លាប់​ជន ជាតិ​អង់គ្លេស​ខាងលើ​គឺជា​អំពើ​ព្រៃផ្សៃ បំផុត ។ អង់គ្លេស​នឹងធ្វើ​គ្រប់យ៉ាង​ក្នុង ការ​តាម​ចាប់ខ្លួន​ជនដៃដល់​ដែល​សម្លាប់ ជនជាតិ​អង់គ្លេស យកមក​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់ ប៉ុន្ដែ​ត្រូវការ​ពេលវេលា​។ ​នៅក្នុង​ឃ្លី​ប​វីដេអូ​មុនពេល​កាត់ ក្បាល​ជនជាតិ​អង់គ្លេស​រូបនោះ​ក៏បាន បញ្ជាក់ដែរថា “​ខ្ញុំ​ឈ្មោះ David Haines ខ្ញុំ​សូម​ប្រកាសថា លោក​ដេវីដ កាម​រូ​ន ជា​នាយករដ្ឋមន្ដ្រី​អង់គ្លេស ត្រូវតែ​ទទួល ខុសត្រូវ​ពី​ការ​កាត់​ក្បាល​របស់ខ្ញុំ​”​។ លោក បន្ដទៀតថា “​អស់លោក​បាន​ស្ម័គ្រចិត្ដ ចូល​សម្ពន្ធ​មិ​ត្ដ​អាមេរិក​ប្រឆាំង​ក្រុម ISIL គឺ​មិន​ខុស​អ្វី​ពី​អតីត​នាយករដ្ឋមន្ដ្រី តូ​នី​ប្ល៊ែ​រ បានធ្វើ​នាពេល​កន្លងមក ។ ប្រមុខ​ដឹកនាំ​អង់គ្លេស គ្មាន​ភាពក្លាហាន ដើម្បី​ឆ្លើយថា​ទេ ជាមួយ​ជនជាតិ​អាមេរិក នៅពេលដែល​អាមេរិក​ស្នើឱ្យ​ចូលរួម សកម្មភាព​អ្វីមួយ​នោះ ។ អ្នក​ដែល​ទទួល រឿង​អ​យុត្ដិធម៌ គឺជា​ជនជាតិ​អង់គ្លេស ត្រូវ​ទទួល​រ៉ាប់រង​ទាំង​គ្មាន​កំហុស​នូវ​អ្វី ដែល​រដ្ឋាភិបាល​និង​សភា​អង់គ្លេស​បាន អនុម័ត ។ ​ក្រុម ISIL បានធ្វើ​សកម្មភាព​ខ្លាំង ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយបាន​កាត់ ក្បាល​ជនជាតិ​អាមេរិក​និង​អង់គ្លេស​ដែល ក្រុម​នេះ​ចាត់ទុកថា មានតែ​ប្រទេស​ទាំង ២​នោះ ទើប​មាន​សមត្ថភាព​ក្នុងការ កៀងគរ​វាយប្រហារ​មកលើ​ក្រុម ISIL ។​ ​កន្លងមក អាមេរិក​បាន​ខិតខំ​កៀងគរ ប្រទេស​មហាអំណាច​យោធា​នៅលើ ពិភពលោក​ឱ្យចូល​រួម​សម្ពន្ធ​មិ​ត្ដ​ប្រយុទ្ធ ប្រឆាំង​ក្រុម ISIL ។ នៅក្នុង​ដំណើរ​ទស្ស ន​កិច្ច​ទៅកាន់​ប្រទេស​ចិន​របស់​ទីប្រឹក្សា សន្ដិសុខ​ជាតិ​អាមេរិក​ក៏បាន​ស្នើ​ដល់ ភាគី​ចិន​ឱ្យ​ចូលរួម​ក្នុង​សម្ពន្ធ​មិ​ត្ដ​វាយ ប្រហារ​ក្រុម ISIL ។

ចំណែក​រដ្ឋមន្ដ្រី ការបរទេស​អាមេរិក លោក​ច​ន ឃើ​រី ក៏បាន​ស្នើ​ដល់​ភាគី​រុស្ស៊ី ចូលរួម​សម្ពន្ធ មិ​ត្ដ​ប្រឆាំង​ក្រុម​នេះ​ផងដែរ ដោយសារ ក្រុម​នេះ​មិនមែន​គំរាមកំហែង​តែ​អា​មេ រិ​ក អឺរ៉ុប​ប៉ុណ្ណោះ​ទេ រុស្ស៊ី​និង​ចិន​ជា ប្រទេស​ដែល​ក្រុម​នេះ​គំរាម​វាយប្រហារ រំដោះ​ជនជាតិ​អ៊‌ិ​ស្លាម រស់នៅក្នុង​ប្រទេស ទាំង​២​នោះ ។​ ​អ្វីដែល​គេ​កត់សម្គាល់​នោះ ក្រុម អ៊‌ិ​ស្លាម ISIL កាន់តែខ្លាំង​ក្លា​ឡើង​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចំនួន​កម្លាំង​របស់ ពួកគេ​ក៏​កើនឡើង​ឥតឈប់ឈរ​ផងដែរ​។ ចំណុច​ដែល​គេ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ពលរដ្ឋ​អាមេរិក អង់គ្លេស អូស្ដ្រាលី​… ជាច្រើន​បាន​ចូលរួម​ជាមួយ​ក្រុម​នេះ ។ ទាំងនោះ​ហើយ​ប្រទេស​លោកខាងលិច ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការវាយប្រហារ របស់​ក្រុម ISIL មកលើ​ប្រទេស​របស់ ខ្លួន ។ ​ប៉ុន្ដែ​អ្នកវិភាគ​ឯករាជ្យ​បានបង្ហាញ​ពី ការមន្ទិលសង្ស័យ​ជុំវិញ ការចូលរួម​របស់ ពលរដ្ឋ​អាមេរិក​ជាមួយ​ក្រុម ISIL និង ការស្ទាក់ស្ទើរ​មិន​ព្រម​បើក​ការ​វាយ ប្រហារ​ទៅលើ​ក្រុម​នេះ​របស់​អាមេរិក បើ​ទោះ​អាមេរិក​អាច​យកឈ្នះ​ដោយ​មិន ចាំបាច់​ប្រទេស​ណាមួយ​ចូលរួម​ក៏ដោយ​។

ម្ដេច​អាមេរិក​មិន​វាយប្រហារ​តែម្ដង ទៅ ចាំបាច់​បង្កើត​សម្ពន្ធ​មិ​ត្ដ​ធ្វើ​អ្វី​? នៅ ពេលដែល​អាមេរិក​វាយប្រហារ​ប្រឆាំង ភេរវកម្ម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ឆ្នាំ​២០១១ ពេលនោះ​អាមេរិក ចាប់ផ្ដើម​ធ្វើសង្គ្រាម​ភ្លាមៗ ដោយ​មិន បានស្នើ​ដល់​ប្រទេស​ណាមួយ​ឱ្យចូល​រួម នោះឡើយ ក្រោយ​ការវាយប្រហារ​ទើប អាមេរិក​ស្នើ​ដល់​ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ ឱ្យ​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​9។ ដោយផន សុខជាតិ