​ទាះ​មាន​បទ​ឈប់​បាញ់ ណា​តូ​នៅ តែ​បញ្ជូន​សព្វាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​

0

​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន ប្រកាស​កាលពី​ថ្ងៃទី​១៤ កញ្ញា​ថា បណ្ដា ប្រទេស​សមាជិក​អង្គការ​ណា​តូ បាន បញ្ជូន​សព្វាវុធ​មកឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​ផ្ដាច់​ទឹកដី និយម​នៅ​ភាគ​ខាងកើត​ក៏ដូចជា​រារាំង គោលនយោបាយ​ពង្រីក​ទឹកដី​របស់​ប្រ​ធា នា​ធិបតី​ពូ​ទីន ។ នៅក្នុង​ជំនួប​ពិភាក្សា រវាង​មន្ដ្រី​យោធា​អ៊ុយ​ក្រែ​នឹង​អង្គការ ណា​តូ នាពេល​កន្លងមក ដោយបាន​ឯក ភាព​គ្នា​ផ្ដល់​សព្វាវុធ​ជួយ​ដល់​កម្លាំង ទាហាន​អ៊ុយ​ក្រែ​ន ។

ការសម្រេច​ផ្គត់ ផ្គង់​សព្វាវុធ​នោះ នៅពេល​ដែលមាន កម្លាំង​ទាហាន​រុស្ស៊ី​ដល់​ទៅ​៣.៥០០​នាក់ ឈរជើង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន និង ២៥.០០០​នាក់​ទៀត ឈរជើង​នៅជាប់ ព្រំដែន ជាការ​ត្រៀមលក្ខណៈ​ជួយ​ដល់ ក្រុម​បះបោរ​នៅពេល​មាន​ហេតុការណ៍ អាក្រក់​ណាមួយ​កើតឡើង​ដល់​ក្រុម​ផ្ដាច់ ទឹកដី​និយម ពិសេស​នៅពេលដែល​កម្លាំង ទាហាន​រដ្ឋាភិបាល​បើក​ការវាយប្រហារ​។​ ​ក្នុងពេល​នេះដែរ ភាគី​រុស្ស៊ី​ក៏បាន បញ្ជូន​រថយន្ដ​ផ្ដល់ជំនួយ​សង្គ្រោះ​ជាង ២០០​គ្រឿង​ចូលទៅ​ភាគ​ខាងកើត​អ៊ុយ ក្រែ​ន កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ក្រោយ ជាច្រើន​ថ្ងៃ​បាន​ផ្អាក បើ​ទោះ​មាន​កិច្ច ព្រមព្រៀង​ឈប់​បាញ់​បើកផ្លូវ​ដល់​ការ ផ្ដល់​មនុស្សធម៌​កដោយ ។

មន្ដ្រី​រុស្ស៊ី បាន​បញ្ជាក់ថា ពលរដ្ឋ​រស់នៅ​ទីក្រុង លូ​ហ្កា​ន់ ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ទទួលបាន ថ្នាំសង្កូវ​កញ្ចប់​ជំនួយ​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ។ ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​រុស្ស៊ី​បានឱ្យ ដឹងថា មន្ដ្រី​ព្រំដែន​អ៊ុយ​ក្រែ​ន​បា​នប​ដិ​-​សេធ​ត្រួត​ពី​និត្យ​រថយន្ដ​ដឹក​ស្បៀងអាហារ ប៉ុន្ដែ​ទុកឱ្យ​ភាគី​រុស្ស៊ី​ជា​អ្នកត្រួតពិនិត្យ ដោយ​ទាហាន​អ៊ុយ​ក្រែ​ន គ្រាន់តែ​ឈរ មើល​មន្ដ្រី​រុស្ស៊ី​ពិនិត្យ​ប៉ុណ្ណោះ ។ ​ក្នុងពេល​ជាមួយគ្នានេះដែរ ប្រ​ធានា ធិបតី​អ៊ុយ​ក្រែ​ន លោក​បេ​ត្រូ​ប៉ូ​រូ សេន​កូ បាន​ចោទប្រកាន់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន មាន​គម្រោង​បំផ្លិច បំផ្លាញ​ប្រទេស​របស់លោក ដោយ​គាំទ្រ ដល់​ក្រុម​បះបោរ ប្រឆាំង​រដ្ឋាភិបាល​ឥត ឈប់ឈរ ។

រុស្ស៊ី​បានផ្ដល់​ជំនួយ​ឥត​ឈប់ ឈរ​ដល់​ក្រុម​ផ្ដាច់​ទឹកដី​និយម ទាំង​ស​ព្វា វុ​ធ និង​ស្បៀងអាហារ​ក្នុង​ការតស៊ូ​ប្រឆាំង រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើត​ទៅជា តំបន់​ស្វ​យ័​ត្ន​មួយ ហើយ​ទីបំផុត​នឹង​ចូល ជាមួយ​ប្រទេស​រុស្ស៊ី ដូចជា​តំបន់​ស្វ​យ័​ត្ន គ្រី​មៀ ។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក៏បាន​ស្នើ ដល់​សហគមន៍​អន្ដរជាតិ​ជួយ​អន្ដរាគមន៍ និង​បង្ខំ​ឱ្យ​រុស្ស៊ី​បញ្ចប់​សកម្មភាព​ជួយ ដល់ ក្រុម​ផ្ដាច់​ទឹកដី​និយម ដើម្បី​ឆ្ពោះ ទៅរក​សន្ដិភាព​ពេញលេញ ។ សង្គ្រាម វាយប្រហារ​រវាង​កម្លាំង​ទាហាន​រដ្ឋា​ភិ បាល​និង​ក្រុម​ផ្ដាច់​ទឹកដី​និយម​បានសម្លាប់ មនុស្ស​ជាង​៣.០០០​នាក់​ហើយ មកទល់ ពេលនេះ ប៉ុន្ដែ​ភាគី​រុស្ស៊ី​នៅតែ​អះអាង ថា ខ្លួន​មិនបាន​ច្រៀ​ត​ជ្រែក​ចូលក្នុង​វិបត្ដិ នៅ​អ៊ុយ​ក្រែ​ន​នោះឡើយ។។ដោយផន សុខជាតិ