ជាលើកទី១ហើយនៅក្នុងករណីតំបន់ ស្វយ័តស្កុតឡេនទាមទារផ្ដាច់ខ្លួនចេញពី ចក្រភពអង់គ្លេស ព្រះមហាក្សត្រីយ៍អង់ គ្លេស អាលីសាបែត ទី២ បានអំពាវនាវ ដល់ពលរដ្ឋស្កុតឡេនត្រូវតែគិតគូរឱ្យ បានល្អិតល្អន់ពីអនាគតរបស់ខ្លួនមុន ពេលសម្រេចអ្វីមួយ ។ ការអំពាវនាវ របស់ព្រះមហាក្សត្រីយ៍ធ្វើឡើងក្រោយ ពេលចូលរួមពិធីមួយនៅក្នុងព្រះវិហារ នៅស្កុតឡេនកាលពីថ្ងៃទី១៤ ខែកញ្ញា។ ប៉ុន្ដែព្រះមហាក្សត្រីយ៍អាលីសាបែត ទី២មិនបានបញ្ជាក់ពី ព្រះរាជតម្រិះ របស់ព្រះអង្គឡើយថា តើចង់ឱ្យពលរដ្ឋ ស្កុតឡេនបោះឆ្នោតបែបណានោះឡើយ នៅក្នុងការបោះឆ្នោតប្រជាមតិផ្ដាច់ស្កុត ឡេនចេញពីអង់គ្លេសនៅថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៤ ។
ពលរដ្ឋអង់គ្លេស មួយចំនួនបានយល់ឃើញថា ព្រះមហា ក្សត្រីយ៍បានព្រមានដល់ពលរដ្ឋស្កុត ឡេនដែលចង់បានឯករាជ្យ ត្រូវប្រុង ប្រយ័ត្នពីការកាត់ផ្ដាច់ទំនាក់ទំនងយ៉ាង ស្អិតល្មួតរវាងអង់គ្លេស នឹងស្កុតឡេន រយៈពេលជាង៣០០ឆ្នាំកន្លងមក ។ ការប្រកាសរបស់ព្រះមហាក្សត្រីយ៍ អាលីសាបែត ក្រោយពេលតំណាងរាស្ដ្រ មកពីគណបក្សប្រឆាំងអំពាវនាវឱ្យព្រះ អង្គបង្ហាញពីព្រះតម្រិះជុំវិញការបោះ ឆ្នោតប្រជាមតិផ្ដាច់ខ្លួនស្កុតឡេនចេញ ពីអង់គ្លេស ។ នាយករដ្ឋមន្ដ្រីអង់គ្លេស លោកដេវីដ កាមរ៉ុន នឹងទៅកាន់ប្រទេសស្កុតឡេន ម្ដងទៀតមុនពេលបោះឆ្នោតប្រជាមតិ ដើម្បីបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅទី នោះកុំឱ្យផ្ដាច់ខ្លួនចេញពីទំនាក់ទំនងរយៈ ពេលជាង៣០០ឆ្នាំកន្លងមកនេះ 9