​រដ្ឋមន្ដ្រីការបរទេស​ប្រទេស​ជាច្រើន ជួបប្រជុំ​បន្ទាន់​ស្ដីពី​វិបត្ដិ​នៅ​អ៊ីរ៉ាក់​

0

​ ​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ តាម សំណើ​របស់​ភាគី​បារាំង រដ្ឋមន្ដ្រី​ការ​បរ ទេស​មកពី​៣០​ប្រទេស​ផ្សេងគ្នា បាន​ជួប ប្រជុំ​ជាបន្ទាន់​មួយ​នៅ​ទីក្រុង​ប៉ារីស​ដើម្បី ពិភាក្សា​ពី​វិបត្ដិ​ក្នុងប្រទេស​អ៊ីរ៉ាក់​ក្រោយ ពេល​ទទួលរង​ការគំរាមកំហែង​កាន់តែ ខ្លាំង​ឡើង​ពី​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ISIL​ ​កាលពី​យប់​ថ្ងៃទី​១៤ ខែកញ្ញា រដ្ឋមន្ដ្រី ការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ​យ៍ ឡា​រ៉ូ​វ បានមក​ដល់ទី​ក្រុងប៉ារីស​ដើម្បី​ចូលរួម ក្នុង​កិច្ចប្រជុំ​នោះ ។ របៀបវារៈ​នៃ​កិច្ច ប្រជុំ​លើកឡើង​ដោយ​ប្រធានាធិបតី បារាំង លោក​ហ្រា​ង់​ស័​រ ហូ​ឡង់ ។

សមា ជិ​ក​ចូលរួម​កិច្ចប្រជុំ និង​ស្ដាប់​របាយ ការណ៍​របស់​ប្រទេស​ទាំង​៥​ជា​សមាជិក អចិន្ដ្រៃយ៍​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ សហប្រជាជាតិ និង​ប្រទេសជិតខាង អ៊ីរ៉ាក់​ស្ដីពី​តម្រូវការ​ចាំបាច់​នាពេលនេះ​។ រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​សង្ឃឹមថា នៅ ក្នុង​កិច្ចប្រជុំ​នាទី​ក្រុងប៉ារីស​នេះ​អាច​នឹង សម្រេចបាន​យុទ្ធសាស្ដ្រ​មួយ​រួមគ្នា​ក្នុង ការវាយប្រហារ​ទៅលើ​ក្រុម​ISIL ជួយ ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដណ្ដើម​ទីតាំង​ទាំង ឡាយ​ដែល​ក្រុម​នេះ​បាន​គ្រប់គ្រង ។ ​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ារីស​ត្រូវបានធ្វើ ឡើងជា​បន្ទាន់​មួយ​ក្រោយពេល​ដំណើរ ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​ប្រទេស អ៊ីរ៉ាក់​របស់​អគ្គលេខា​ធិ​ការរង​អង្គការ សហប្រជាជាតិ​ស្ដីអំពី​មនុស្សធម៌​លោក ស្រី​Valery Amos ។

លោកស្រី​បាន ប្រកាសថា វិបត្ដិ​នាពេល​បច្ចុប្បន្ន​នៅ អ៊ីរ៉ាក់​បង្កឡើង​ដោយ​ក្រុម ISIL ធ្វើឱ្យ ពលរដ្ឋ​ជាង​២០​លាន​នាក់​នៅក្នុង​ប្រទេស នោះ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ។ តាម របាយការណ៍​របស់លោក​ស្រី Amos បញ្ជាក់ថា ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៤​មកទល់ពេលនេះ ពលរដ្ឋ​អ៊ីរ៉ាក់ ដល់​ទៅ​១,៨​លាន​នាក់​បង្ខំ​ចិ​ត្ដ​បោះបង់ ចោលផ្ទះ​សម្បែង ទ្រព្យសម្បត្ដិ​ភៀសខ្លួន ទៅ​រស់នៅ​តំបន់​ដែលមាន​សុវត្ថិភាព ដោយ​ក្នុងនោះ​មាន​ពលរដ្ឋ​៨៥០​ពាន់ នាក់​ព្យាយាម​ចាកចេញ​ពី​តំបន់​គ្រប់ គ្រង​ដោយ​ក្រុម ISIL ។​

​ចាប់តាំងពី​ក្រុម ISIL បង្កើត​ធ្វើ សកម្មភាព​កាលពី​ខែមីនា ឆ្នាំ​២០១៤ មក ក្រុម​នេះ​បានក្លាយ​ទៅជា​ក្រុម​ដែល មាន​ភាព​សាហាវ និង​បង្កើន​ការ​វាយ ប្រហារ​ទ្រង់ទ្រាយ​ធំ គំរាមកំហែង​ដល់ សន្ដិសុខ​អ៊ីរ៉ាក់ និង​នៅលើ​ពិភពលោក ។ មកទល់ពេលនេះ ក្រុម ISIL បាន​គ្រប់ គ្រង​តំបន់​មួយចំនួនធំ​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ហើយ​មាន​គម្រោង​គ្រប់គ្រង ប្រទេស​ទាំងពីរ​ខាងលើ​ដើម្បី​បង្កើត​ទៅ ជា​អាណាចក្រ​អ៊‌ិ​ស្លាម​មួយ 9។ដោយផន សុខជាតិ