​លិច​នាវា​នៅ​សមុទ្រ​លី​ប៊ី​ស្លាប់​ជាង ២០០​នាក់​

0

​ ​កម្លាំង​ទាហានជើងទឹក​លី​ប៊ី​បាន ប្រកាស​ឱ្យដឹងថា នាវា​ដឹក​ជនភៀសខ្លួន ជាង​២៥០​នាក់​មកពី​ទ្វីបអាហ្វ្រិក​ទៅកាន់ អឺរ៉ុប​បាន​ជួប​គ្រោះថ្នាក់​លិច​នៅ​តំបន់ សមុទ្រ​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៤ អ្នកដំណើរ​នៅលើ​នាវា ទាំងអស់​ត្រូវគេ​សន្និដ្ឋានថា​បាន​បាត់ បង់ជីវិត ​លោក Ayub Qassen អ្នកនាំពាក្យ កម្លាំង​ទាហានជើងទឹក​លី​ប៊ី​បានឱ្យដឹងថា រហូតមកទល់​ពេលនេះ អ្នកដំណើរ​២៦ នាក់​ប៉ុណ្ណោះ​ដែល​ជួយសង្គ្រោះ​គេចផុត ពី​ការស្លាប់​ក្នុងការ​លិច​នាវា​នៅ​តំបន់ សមុទ្រ​ភាគ​ខាងកើត​ទីក្រុង​ទ្រី​ប៉ូ​លី ។

លោក​បន្ដទៀតថា មាន​សាកសព​ជា ច្រើន​អណ្ដែត​នៅ​ឆ្នេរសមុទ្រ ហើយ កម្លាំង​ជួយសង្គ្រោះ​ប្រទេស​លី​ប៊ី​គ្មាន ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​រុករក​អ្នក​ដែល នៅ​រស់រានមានជីវិត ។ ​ជនភៀសខ្លួន​ជាច្រើន​មកពី​ទ្វីប អាហ្វ្រិក ពិសេស​នៅក្នុង​ប្រទេស​លី​ប៊ី ដែលជា​ប្រទេស​កំពុង​ប្រឈម​នឹង​អំពើ ហិង្សា សង្គ្រាមស៊ីវិល​និង​ការរស់នៅ ដោយ​គ្មាន​ច្បាប់​ទ​ម្លប់ ។ ជនភៀសខ្លួន ភាគច្រើន​ធ្វើដំណើរ​តាម​នាវា​ដែល មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ដឹក លើស​ចំណុះ​ទៀតផង មិនអាច​ស៊ូទ្រាំ​នឹង រលក​សមុទ្រ​ធំៗ​បានឡើយ​គឺ​ប្រឈម​នឹង គ្រោះថ្នាក់​ជានិច្ច ពេល​មាន​រលក​សមុទ្រ ធំៗ​កើតឡើង ។

ជនភៀសខ្លួន​ភាគច្រើន ព្យាយាម​ចូលទៅ​កាន់​ប្រទេស​អ៊ីតាលី ដែលជា​ប្រទេស​នៅ​ជិត​ជាងគេ​បំផុត​នៅ ក្នុងការ​ភៀសខ្លួន​របស់​ពលរដ្ឋ​អាហ្វ្រិក ។ ពលរដ្ឋ​អ៊ីតាលី​ក៏បាន​ប្រកាស​ផងដែរ​ថា មកទល់ពេលនេះ មាន​ជនភៀសខ្លួន​មក ពី​ទ្វីបអាហ្វ្រិក​ដល់​ទៅ​១​សែន​នាក់​បាន ចូលដល់​ឆ្នេរសមុទ្រ​ប្រទេស​អ៊ីតាលី ។ កាលពី​ខែសីហា កន្លងមក ក៏មាន​គ្រោះ ថ្នាក់​លិច​នាវា​ដឹក​ជនភៀសខ្លួន​សម្លាប់ មនុស្ស​១០០​នាក់​ផងដែរ 9 ។ដោយផន សុខជាតិ