​លោក Roberto Mancini ​ចង់​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​

0

​អតីត​អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Manchester City ​លោក Roberto Mancini ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ ចង់​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ ​។​ Mancini ​បច្ចុប្បន្ន​មិនទាន់មាន​ការងារ​ឡើយ​ចាប់តាំងពី​រូបគាត់​បាន​ចាក​ចេញពី​ក្លិប Galatasaray  ​កាលពី​ខែ មិថុនា ហើយ​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៩​ឆ្នាំ​រូបនេះ​បាន​អះអាងថា​ ​គាត់​ចង់​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​លោក ប៉ាវ​ឡូ បេន​តូ (Paulo Bento) ​ត្រូវបាន​បណ្តេញចេញ​ក្រោយពេល​ព័រ​ទុយ​ហ្គា​ល់ ប្រកួត​ចាញ់ អាល់​បា​នៀ​១-០​ក្នុង​យុទ្ធនាការ​ជម្រុះ​យូរ៉ូ​ ​។​

​លោក Mancini ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ “​ជាការ​ពិត​ខ្ញុំ​ចង់​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ព្រោះ​ក្រុម​នេះ​សម្បូរ​ទៅដោយ កីឡាករ​ល្អៗ​ច្រើន​ហើយ​នេះ​ជា​ក្លិប​ល្អ​មួយ​នៅ​អឺរ៉ុប​” ​។​ ​គួរ​បញ្ជាក់ថា​ ​ថ្វីបើ​លោក​ Mancini ​ចំណាយពេល​ត្រឹមតែ​៩​ខែ​ដឹកនាំ​ Galatasaray ​ក៏ដោយ​ប៉ុន្តែ​លោក​បាន ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ជើងឯក​ទួរគី​ខាប់​ផងដែរ​កាលពី​រដូវ​កាល​មុន​ ៕ដោយផន សុខជាតិ