លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ចុះសាកសួរ​សុខទុក្ខ​កងទ័ព​និង​នាំយក​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លា​ជូន​ ​ដល់​វរៈ​សេនា​តូច​លេខ​១​សំរាប់​សាងសង់​អាគារ​ស្នាក់នៅ​ក្នុងស្រុក​ទឹកផុស​

0

​ ​កំពង់ឆ្នាំង​៖​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក អ៊ុន សំអុល អភិបាលរង​ខេត្ត​ ​លោក អម​ ​សុភា​ ​នាយក​រដ្ឋបាល​សាលាខេត្ត លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​ធន់ ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​នៅ​រសៀល​ថៃ្ង​ទី​១២​ខែកញ្ញា​ឆ្នាំ​២០១៤ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​ពល​ទា​ហ៊ាន នាយ​ទា​ហ៊ាន​នៅក្នុង​ស្រុក​ទឹកផុស នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ និង​បានផ្តល់​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លា​សំរាប់​សង់​អគារ​ស្នាក់ ជូន​ដល់​អង្គភាព កងវរៈសេនាតូច​លេខ​១ ស្ថិតនៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​ DSC02360

​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា​៖ ការផ្តល់ជូន​ថវិកា​ដល់​បញ្ជាការដ្ឋាន​វរៈ​សេនា​តូច​លេខ​១ សម្រាប់​សាងសង់​អគារ​នេះ គឺ​បន្ទាប់ពី​ពិនិត្យឃើញ​អគារ​ស្នាក់នៅ​របស់​ពល​ទា​ហ៊ាន និង​នាយ​ទា​ហ៊ាន​នៅ​ទីនោះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​ធ្វើអោយមាន ការលំបាក​ដល់​ការរស់នៅ របស់​ពល​ទា​ហ៊ាន នាយ​ទា​ហ៊ាន ដែល​បំពេញបេសកកម្ម​នៅ​ទីនោះ ។​ ​ ​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ទៀតថា​៖ ថវិកា​ដែល​បានផ្តល់​ជូន​នៅពេលនេះ​គឺ ត្រូវយក​ទៅប្រើ​ប្រាស់​អោយបាន​ចំ​ទិសដៅ និង​មាន​តម្លាភាព​ក្នុង​គោលដៅ ដើម្បី​សាងសង់​អគារ​ស្នាក់នៅ អោយមាន​គុណភាព​ល្អ ធានាបាន​ការប្រើប្រាស់​បាន​យូរអង្វែង សម្រាប់​ផលប្រយោជន៍​អង្គភាព​នាពេល​បច្ចុប្បន្ន​និង​សំរាប់​នា​ថៃ្ង​អនាគត ។ ​DSC02364

​លោក ឈួ រ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​មានប្រសាសន៍​ផ្តាំផ្ញើ អោយ​ពល​ទា​ហ៊ាន និង​នាយ​ទា ហ៊ាន​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព និង​រួម​សាមគ្គី​សហការគ្នា​ក្នុង​អង្គភាព ជាមួយ​អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​អោយបាន​ល្អ ដើម្បី​សមជា​កងទ័ព​បំរើប្រជាជន និង​ដើម្បី​ឈានទៅ​សំរេច​អោយបាន​ជោគជ័យ​រាល់​ភារកិច្ច​ដែល​ថ្នាក់លើ​បានប្រគល់​អោយ​។​ ​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ធន់ ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្តកំពង់ឆ្នាំង តំណាងអោយ​ពល​ទា​ហ៊ាន និង​នាយ​ទា​ហ៊ាន​ទាំងអស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​យល់​ពី​ការលំបាក និង​គិតគូរ​ពី​សុខទុក្ខ​និង​ការរស់នៅ​របស់​កងទ័ព​។DSC02368

ក្នុងនាម​ជា​មេបញ្ជាការ​តំណាងអោយ​ពល​ទា​ហ៊ាន និង​នាយ​ទា​ហ៊ាន​ទាំងអស់ សូម​ប្តេជ្ញា​អនុវត្តន៍​អោយបាន​ជោគជ័យ​រាល់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់អោយ និង​សូម​ជូនពរ លោក​អភិបាលខេត្ត អោយមាន​សុខភាព​ល្អ​បរិបូរ​ណ៌ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ដឹកនាំ​ខេត្តកំពង់ឆ្នាំង​អោយ​កាន់តែ​មានការ​រីកចំរើន កសាងបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត​ដើម្បី​ទុកជា​មរតក​ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​៕ ដោយផន សុខជាតិ ​ ​ ​DSC02369