ប្រធានាធិបតី លីបឺរៀ (Liberia) លោក Ellen Johnson Sirleaf បាន ផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា អំពាវនាវផ្ដល់ ជំនួយបន្ទាន់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំង វីរុសអ៊ីបូឡាដែលជាការគំរាមកំហែង ទ្រង់ទ្រាយធំបំផុតដល់ប្រទេសនេះ បច្ចុប្បន្ន មជ្ឈមណ្ឌលសម្រាប់ ព្យាបាលជំងឺនៅក្នុងប្រទេសនេះបាន លើសចំណុះទៅហើយត្រូវបង្ខំចិត្ដបញ្ជូន អ្នកជំងឺត្រឡប់ទៅផ្ទះវិញ ។ តាមរបាយ ការណ៍របស់អង្គការសុខភាពពិភពលោក ចាប់តាំងពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០១៤ មានបុគ្គលិកសុខាភិបាលដល់ ទៅ៣០១នាក់បានឆ្លងវីរុសអ៊ីបូឡានៅ ក្នុងប្រទេស ហ្គីនៀ លីបឺរៀ ស៊ីអឺរ៉ាលីអន។ វីរុសអ៊ីបូឡាបានរាលដាលយ៉ាងឆាប់ រហ័សនៅបណ្ដាប្រទេសលោកខាងលិច ធ្វើឱ្យកង្វះបុគ្គលិកសុខាភិបាលនៅទីនេះ យ៉ាងច្រើន ។
ប្រសិនបើសហគមន៍អន្ដរជាតិមិន ជួយជ្រោមជ្រែងទេនោះ វីរុសអ៊ីបូឡា កាន់តែរាលដាលខ្លាំងឡើង លើសពី សមត្ថភាពគ្រប់គ្រង ។ ប្រទេសតំបន់ អាហ្វ្រិកខាងលិចក៏បានអំពាវនាវឱ្យ បញ្ចប់សកម្មភាពបិទព្រំដែន ឬហាម ប្រាមការហោះហើរមកកាន់ប្រទេស ដែលមានវីរុសអ៊ីបូឡា ទាំងនោះហើយ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសដែល កំពុងតែជួបវិបត្ដិកាន់តែដាំក្បាលចុះ 9