​អតីត​ជាងផ្សារដែក​ក្លាយជា​នាយក រដ្ឋមន្ដ្រី​ស៊ុយអែត​

0

​សម្ពន្ធ​មិ​ត្ដ​មកពី​គណបក្សប្រឆាំង ដឹកនាំ​ដោយ​គណបក្ស​សង្គម​ប្រជា​ធិ​ប តេ​យ្យ​ទទួលបាន​ជ័យជម្នះ​ក្នុង​ការបោះ ឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​នៅក្នុង ប្រទេស​ស៊ុយអែត​កាលពី​ថ្ងៃទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៤ ។ ប្រធាន​គណបក្ស សង្គម​ប្រជាធិបតេយ្យ លោក Stefan Loefven ធ្លាប់​រស់នៅក្នុង​មណ្ឌលកុមារ កំព្រា​ហើយ​ធ្វើជា​ជាងផ្សារដែក​ជាច្រើន ឆ្នាំ​ដោយ​ការខិតខំ​សិក្សា តស៊ូ​ព្យាយាម ក្នុង​ជីវិត ពេលនេះ​លោក​បាន​ក្លាយទៅជា នាយករដ្ឋមន្ដ្រី​ប្រទេស​ស៊ុយអែត ។

​ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សព្វផ្សាយ ថា សម្ពន្ធ​មិ​ត្ដ​ដែល​ដឹកនាំ​ដោយ​គណ បក្ស​សង្គម​ប្រជាធិបតេយ្យ​ទទួលបាន សំឡេងគាំទ្រ​៤៣,៧​ភាគរយ ចំណែក គណបក្សកាន់អំណាចរ​បស់​នាយក​រដ្ឋ មន្ដ្រី Fredrik Reinfeldt ទទួលបាន សំឡេងគាំទ្រ​តែ​៣៩,៣​ភាគរយ​ប៉ុណ្ណោះ​។ នាយករដ្ឋមន្ដ្រី Fredrik បានទទួល​ស្គាល់ ពី​ភាពបរាជ័យ​របស់ខ្លួន ហើយ​លោក ប្រកាសថា នឹង​លាលែង​តំណែង​នាយក រដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ។ ​លោក Loefven នឹង​ក្លាយជា​នាយក រដ្ឋមន្ដ្រី​ស៊ុយអែត​នាពេលខាងមុខ ។ មានប្រសាសន៍​ក្រោយពេល​ទទួល​ជ័យ ជម្នះ លោក Loefven បញ្ជាក់ថា “​ប្រទេសជាតិ​របស់​យើង​បាន​ធ្លាក់​ក្នុង ដំណាក់កាល​អាក្រក់​បំផុត យើង​មាន ពលរដ្ឋ​រាប់សិប​ពាន់​នាក់​គ្មាន​ការងារ​ធើ​* ការសិក្សាអប់រំ​ធ្លាក់ចុះ​ក្នុងចំណោម ប្រទេសជិតខាង ។ ដូច្នេះ​យើង​ចាំបាច់​ធ្វើ ឱ្យ​ប្រទេសជាតិ​មាន​ភាពល្អប្រសើរ ឡើងវិញ​” ។​ ​លោក Loefven អាយុ​៥៧​ឆ្នាំ កើត នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៩៥៧ នៅ​ទី ក្រុង​ស្ដុក​ខម ប្រទេស​ស៊ុយអែត ។

លោក ត្រូវបាន​បញ្ជូន​ឱ្យទៅ​រស់នៅក្នុង​មណ្ឌល កុមារកំព្រារ​ពេលដែល​មាន​អាយុ​ទើប តែ​១០​ខែ​ប៉ុណ្ណោះ ដោយសារតែ​ម្ដាយ​ជា ស្ដ្រី​មេម៉ាយ រកស៊ី​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ហើយ​គ្មាន​ពេលវេលា​សម្រាប់​មើលថែ កូន ពេលចេញ​ទៅធ្វើ​ការ ។ ក្រោយមក លោក Loefven ក៏​ទទួល​បានការ សណ្ដោស​ប្រណី​ពី​គ្រួសារ​មួយ​នៅ​សាន់ ណឺ​ស្ដារ សុំ​យកទៅ​ចិញ្ចឹម ។ នៅក្នុង​កិច្ច ព្រមព្រៀង​សុំ​កូនចិញ្ចឹម​បាន​សរសេរ យ៉ាងច្បាស់​ថា ម្ដាយបង្កើត​មាន​សិទ្ធិ​សុំ កូន​មកវិញ ប៉ុន្ដែ​ម្ដាយបង្កើត​របស់លោក មិន​ធ្វើ​ដូច្នោះ​ឡើយ ។ ឪពុកចិញ្ចឹម​របស់ លោក​គឺជា​កម្មករ​រោងចក្រ ម្ដាយ​ជា បុគ្គលិក​សុខាភិបាល ។ ក្រោយពេល បញ្ចប់​វិទ្យាល័យ លោក​បាន​បន្ដ​សិក្សា នៅ​មហាវិទ្យាល័យ ប៉ុន្ដែ​សិក្សា​បានតែ មួយឆ្នាំ​កន្លះ​ប៉ុណ្ណោះ លោក​ក៏​ព្យួរ​ការ សិក្សា​ដោយ​គ្មាន​លទ្ធភាព ។

លោក​ក៏ បាន​ចូលទៅ​ធ្វើការ​ជា​ជាងផ្សារដែក​នៅ ក្នុង​រោងចក្រ​ផលិត​សព្វាវុធ​អស់​រយៈ ពេល​១៦​ឆ្នាំ មុនពេល​ចូលប្រឡូក​ក្នុង ឆាកនយោបាយ ។​ ​អ្នកគាំទ្រ​រូបលោក​បាន​បញ្ជាក់ថា លោក​គឺជា​អ្នកនយោបាយ​តែមួយគត់ ដែលមាន​ការងារ​សាមញ្ញ ប្រើ​កម្លាំង បាយ​មុនពេល​ចូលរួម​នយោបាយ ។ នៅ ពេលដែល​លោក Loefven ជាជាង​ផ្សារ ដែក លោក​បាន​ក្លាយទៅជា​ប្រធាន​សហ ជីព ក្រោយមក​លោក​ក៏​ត្រូវបាន​ជ្រើស រើស​ឱ្យ​ចូលរួម​ជា​គណៈកម្មការ​ដឹកនាំ គណបក្ស​សង្គម​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០០៦ និង​នៅ​ខែមករា ឆ្នាំ​២០១២ លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ធ្វើ ជា​ប្រធាន​គណបក្ស 9។ដោយផន សុខជាតិ