បន្ទាយមានជ័យ ៖ ការថែទាំសុខភាពយោធិនពិការគឺជាកត្តាសំខាន់ដែលថ្នាក់ដឹកតែងគិតគូរក្រៅពីផ្ដល់ជីវភាព និងជំរករស់នៅសម្យរម្យ នៅក្នុងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ ឯកឧត្ដម ឧត្ដមសេនីឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណះកម្មការគ្រប់គ្រងកសាងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ ថ្លែងដូច្នេះក្នុងពិធីបនរកាសបញ្ចូលក្របខ័ណ្ឌពលទាហាន ពេទ្យបឋម នៃកងយោធពលខេមរភូមិកាលពីថ្ងៃទី ៥ សីហា ២០២២២នៅទីបញ្ជាការស្ថិតនៅភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក ឧត្ដមសេនីយត្រី ថៃ សុវណ្ណ នាយកស្ដីទីមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ មានប្រសាសន៍ថា៖ បណ្ដាសមិទ្ធផលដែលមណ្ឌុលកសាងបានកន្លងមក ចំនួនគ្រួសារយោធិនពិការសរុបមានចំនួន ៦៥០គ្រួសារ មនុស្សរាយមានចំនួន ១,៨៨៤នាក់ ស្រី ៨៨២នាក់ អាយុ១៨ឆហនាំឡើង មានចំនួន ១,១៧៥នាក់ ស្រី ៥៦៩នាក់ ការបោះឆ្នោតជូនគណះបក្រប្រជាជន បាន៩៨% ដែលជាសំឡេងលើសលប់។ ចំនួនខ្នងផ្ទះសាងសង់ជូនយោធិនពិការមាន ៥០១ខ្នង អណ្ដូងស្នប់មានចំនួន ៨៦ អណ្ដូង ស្ថានីយទឹកស្អាត១កន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតដូចជាទីចាត់ការ សាលារៀន គលានុបដ្ឋាន វត្ត ផ្លូវថ្នល់ ភ្លើងអគ្គីសនីជាដើម។
លោក ឧត្ដមសេនីយត្រី ថៃ សុវណ្ណ បន្តថា៖ផ្នែកគលានុបដ្ឋានមានបុគ្គលឹក៨នាក់ ស្លាប់អស់២នាក់ ឈឺកំពុងសំរាកព្យាបាលនៅផ្ទះ៣នាក់ នៅបំរើការងារ៣នាក់ក្នុងនោអអ្នកបើកបរម្នាក់ ។
លោក ឧត្ដមសេនីយត្រីបានអោយដឹងទៀតថា៖ បច្ចុប្បន្នចំនួនយោធិនពិការនុងគ្រួសារកើនឡើង ហើយជម្ងឺក៍កើនឡើងកាន់តែច្រើន ដូចជារបួសសើរើ ជម្ងឺប្រចាំកាយ និងជម្ងឺឆ្លងគ្រប់ប្រភេទធ្វើអោយមណ្ឌុល ជូបការលំបាកជាខ្លាំងដើម្បីបំរើសង្គ្រោះបងប្អូន។
មណ្ឌុលបានសំណូមពរដល់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកភាពនិងបញ្ជូនកូនយោធិនពិការ ៦រូបទៅសិក្សាពេទ្យបឋម នៅសាលាពេទ្យយោធភូមិភាគទី៥ ហើយបានបញ្ចូលក្របខ័ណ្ឌនាពេលនេះ។
ឯកឧត្ដម ឧត្ដមសេនីឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណះកម្មការគ្រប់គ្រងកសាងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ មានប្រសាសន័ថ្លែងអំណរគុណ និងដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចគិត្តិព្រឹតបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹងនាំគ្រប់លំដាប់ថ្នាក់ ដែតែងយកចិត្តទុកដាក់ពីសុខភាពបងប្អូនយោធិនពិការនិងគ្រួសាររហូតកន្លងមក។
ឯកឧត្ដម ឧត្ដមសេនីឯក ព្រហ្ម មរណះ ណែនាំដល់ ទាហានពេទ្យដែបានបញ្ចូលក្របខ័ណនាពេលនេះ ខិតខំបំពេលតួនាទីនិងភារកិច្ច មើលថែបងប្អូនយោធិនពិការ ប្រកបដោយវិជ្ជាជីវះនិងក្រមសីធម៏ល្អ ណែនាំអោយពួកគាត់ធ្វើអនាម័យអោយបានល្អ ដើម្បី ចៀសផុតពី ជម្អឺឆ្លងផ្សេងៗ។ដោយ៖ ឃិន គន្ធា