​អ្នកកាសែត​៦​នាក់​ត្រូវ​តុលាការខេត្ត​ប្រកាស​សាលក្រម​លើកលែង​ការចោទប្រកាន់​ ​ពីបទ​កំហែង​យកប្រាក់​ពី​រទេះ​ដឹកឈើ​ក្រញូង​កាលពី​ជិត​៤​ឆ្នាំមុន​

0

​កំពង់ឆ្នាំង​៖​តុលាការខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤​នេះ បានប្រកាស់​សាលក្រម​លើកលែង​ការចោទប្រកាន់​លើ​អ្នក​ក​សែត​ចំនួន​៦​នាក់ ដែល​ត្រូវបាន​បើកសវនាការ​ជំនុំ​ជំ​រះ​ទោស​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤ កន្លងមក ដែល​បាន​ជាប់ចោទ​ពីបទ​កំហែង​យកប្រាក់​ពី​អ្នក​បររទេះ​ក្របី​២​គ្រឿង​ដឹកឈើ​ក្រញូង កាលពី​យប់​ថ្ងៃទី​៣០.១១. ២០ ១០ នៅ​ចំណុច​ទំនប់​តា​នៃ ក្នុងភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹ​ផុស​។​ ​ ​លោក​មេធាវី ការពារ​ក្រុមអ្នកកាសែត​ទាំង​៦​នាក់​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោយពី​បាន​ស្តាប់​ការប្រកាស់​សាលក្រម​របស់​ចៅក្រម​ជំនុំ​ជំ​រះ​ក្តី​ចោទប្រកាន់​ខាងលើនេះ​ថា​៖​ក្រោយពី​តុលាការខេត្ត​កំពង់ឆ្នាំង​បាន​បើកសវនាការ​ជំនុំ​ជំ​រះ​ក្តី​នេះ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា និង​ដោយមាន​ការសាកសួរ​ដេញដោល ទៅលើ​ជនជាប់ចោទ ឈ្មោះ​ចាន់ ធី ភ្នាក់ងារ​កាសែត​ដើម​អំពិល និង​សាកសួរ​ដេញដោល​លើ​សាក្សី​DSC06264

៣​នាក់​របស់​ដើមបណ្តឹង​រួចមក ការឆ្លើយបំភ្លឺ​របស់​ជ​ន​ជាប់ចោទ និង​ការឆ្លើយបំភ្លឺ​របស់​សាក្សី​ដើមបណ្តឹង គឺ​ពុំមាន​ស៊ីសង្វាក់​គ្នា ខុស​ម៉ោង​ពេល និង​ថ្ងៃខែ​ក្នុងពេល​កើតហេតុ​។​លោក ចាន់​ធី ថា​បាន​ជួប​រទេះក្របី​ដឹកឈើ​ក្រញូង​ម៉ោង​១១​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១០​និង​មិនបាន​កំហែង​យកប្រាក់​ឡើយ ។ ឯ​សាក្សី​ដើមបណ្តឹង​ឆ្លើយថា ពួក​អ្នកកាសែត​ទាំង​៦​នាក់​បាន​កំហែង​យកប្រាក់​ចំនួន​៦០០​ដុល្លា នៅ​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០ តែ​មិនបាន​ស្គាល់មុខ​និង​ឈ្មោះ​អ្នកកាសែត​ទាំង​៦​នាក់​នោះទេ​ព្រោះ​យប់​ងងឹត​មើលមិនឃើញ​។​ ​ ​ព្រោះតែ​ហេតុនេះហើយ​ទើប​លោក​មេធាវី​ការពារ​អ្នកកាសែត​ទាំង​៦​នាក់​ជា​

ជនជាប់ចោទ​យល់ឃើញថា ពាក្យបណ្តឹង​របស់​តំណាង​អយ្យការ​និង​សាក្សី​ដាក់បន្ទុក​ធ្វើឡើង​គ្រាន់តែ​ចង់​ទម្លាក់កំហុស​មកលើ​ក្រុមអ្នកកាសែត​តែប៉ុណ្ណោះ គឺ​គ្រាន់តែ​មានការ​សង្ស័យ​គ្មាន​ភ​ស្តុ័​តាង​បញ្ជាក់​ច្បាស់លាស់​នោះឡើយ​។​ហេតុនេះហើយ​ទើប ក្រុម​លោក​មេធាវី យល់ថា​វិមតិសង្ស័យ​ត្រូវ​បានជា​ប្រយោជន៍​មក​ជនជាប់ចោទ ហើយ​សំ​ណូន​ពរ​ដល់​លោក​ចៅក្រម​ជំនុំ​ជំ​រះ​លើកលែង​ការចោទប្រកាន់​លើ​នាក់​កាសែត​ទាំង​៦​នាក់​នេះ​។​ ​ ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ លោក​ចៅក្រម​ជំនុំ​ជំ​រះ​រឿងក្តី​នេះ​បាន​ប្រ កាស់​សាលក្រម​លើកលែង​ការចោទប្រកាន់​ជា​ស្ថាពរ​លើ​រូបអ្នក​កាសែត​ទាំង​៦​នាក់​ពីបទ​DSC06266

កំហែង​យកប្រាក់ អោយមាន​សេរីភាព​ឡើងវិញ​។​លោក ចាន់ ធី ភ្នាក់ងារ​កាសែត​ដើម​អំពិល​បាន​និយាយថា​៖​លោក​តំណាងអោយ​អ្នកកាសែត​ជា​ជនជាប់ចោទ​ទាំង​៦​នាក់​មានឈ្មោះ​យ៉ុង សុខា​,​កែវ ហួរ​,​ពិន ពី​ន​,​ជា ខេន​,​និង មាស​សុខា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​តុលាការខេត្ត​កំពង់ឆ្នាំង ដែល​បានផ្តល់​យុ ត្តិ​ធម៌​ដល់​ក្រុមអ្នកកាសែត​ជា​មិត្ត​ភ័​ក្ត​របស់លោក ដែល​រង​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​ជាង​៣​ឆ្នាំ​កន្លងមកហើយ ក្នុង​រឿងនេះ​លោក​យល់ថា អំពើ​ល្អ​ពិតជា​ឈ្នះ​អំពើអាក្រក់​មិនខានឡើយ​៕ កំពង់ឆ្នាំង​,​ថ្ងៃទី​១៦.០៩.១០១៤ By Bun rithy