រយះពេល​៨​ខែ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៨៩១.២៦៤​នាក់

0

​ ​ខេត្ត​ព្រះសីហនុ​ ​ ​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា រយះពេល ៨​ខែ​ដើមឆ្នាំ​២០១៤​នេះ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរជាតិ ៨៩១.២៦៤​នាក់ មានការ​កើនឡើង​២៤.២៤% ធៀប​រយះពេល​៨​ខែ ដូចគ្នា​នឹង​ឆ្នាំ​២០១៣ ។ កាលពី​ឆ្នាំ​២០១៣ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ១.០៣៣.៩២៥​នាក់ កើនឡើង​ជាង​ឆ្នាំ​២០១២ ១៨.៧៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៧៣១.៦០៤​នាក់ កើន​១១.២១% និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន ៣០២.៣២៥​នាក់ កើន ៤២.១៧% ។ ​ ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​ដោយសារ​ខេត្ត ព្រះសីហនុ​មាន​សក្តានុពល​ទេសចរ​ណ៌​ដូចជា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ15-09-14 (2)

កំពង​ផែ​អន្តរជាតិ គម​នា​គម​ន៌ និង​គម្រោង​វិនិយោគ​វិស័យ​ទេសចរ​ណ៌​ជាច្រើន​ទៀត​នៅតាម​បណ្តា​កោះ​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ ជា​កត្តា​សំខាន់​ក្នុងការ​ចូលរួម​ជំរុញ​កំណើន សេដ្ឋកិច្ច និង​ទេសចរ​សំដៅ​ធានា​ឲ្ន​យ​មាន​និរន្តរភាព​វិស័យ​ទេសចរ​ណ៌ ។ ហើយ​នៅក្នុង​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​នេះ មន្ទីរ​បានធ្វើ​ការអប់រំ​ដល់​អាជីវករ​លក់ដូរ​ទាំង​អស់​នៅតាម​ឆ្មេ​រ​សមុទ្រ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​អ្នកគ្រប់គ្រង​អាជីវកម្ម​បំរើ​ឲ្យ​វិស័យ​ទេសចរ​ទាំងអស់ ពិសេស​រក្សា​តម្លៃ​ម្ហូបអាហារ សមរម្យ​សំដៅ​15-09-14 (1)

ផ្តល់​ឪ​កាស​ជំនឿ​ទុកចិត្ត​កក់ក្តៅ​ពី​ភ្ញៀវទេសចរ ព្រមទាំង​ជម្រុញ​ការថែរក្សា​អនាម័យ បរិស្ថាន​នៅតាម​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​ឲ្យ​បាន​ស្អាត​ជាប្រចាំ និង​ការចូលរួម​ប្រឡង​ប្រ​ណាំ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ សំដៅ​ឲ្យ​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរ​ណ៌​បៃតង វប្បធម៌ និង​ធម្មជាតិ ។​ ​ ​ដោយឡែក លោក សេង ហួ​លាង ប្រធាន​ក្រុមហ៊ុន​ទេសចរ​ណ៌​កោះរុង​ដាយ​ស៊ីន​ធរ បាន​ឲ្យ​ដឹង បច្ចុប្បន្ន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មានកា​ចាប់​អារ​ម្ម​ណ៌​ទៅលេង​កំសាន្ត​15-09-14 (4)

នៅតាម​បណ្តា​កោះ​មួយ​ក្នុង​សង្កាត់​កោះរុង​យ៉ាងច្រើន ជាពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើនឡើង​ទ្វេដង ។ នៅ​រដូវប្រាំង​ក្នុង​មួយថ្ងៃ​មាន​រហូតដល់​៥០០​នាក់ កាលពី​ប៉ុន្មាន​ឆ្នាំមុន មាន​ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅ​សង្កាត់​កោះរុង​ប្រមាណ​ពី​៣០ ទៅ​៥០​នាក់ ក្នុង​មួយថ្ងៃ តែ​នៅពេល​បច្ចុប្បន្ននេះ ភ្ញៀវទេសចរ​បរទេស​ពួក គេ​កំពុង​ចាប់​អារ​ម្ម​ណ៌​ទៅលេង​កំសាន្ត​នៅតាម​បណ្តា​កោះ ក្នុង​សង្កាត់​កោះរុង​កាន់តែ​ច្រើនឡើង ។ លោក​សង្ឃឹមថា នៅពេល​ខាងមុខ​សង្កាត់​15-09-14 (5)

កោះរុង​នឹង​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​កំសាន្ត​ជាក់​ជាមិនខាន​ឡើង ព្រោះ​ដោយសារ​ពេលនេះ យើង​បាន​បំពាក់​នូវ​ទូក​ភ្លោះ​ជិះ​ទៅ​មាន​សុវត្ថិភាព​ដល់​ភ្ញៀវ និង​ចំណេញ​ពេលវេលា គឺ​ទៅ​កោះរុង​ប្រើពេល​តែ​៤០ ទៅ​៤៥​នាទី ខុសប្លែក​កាល​មុន​យើង​ជិះទូក​ប្រើ​រយះពេល​ពី ២ ទៅ ៣​ម៉ោង ។ ​លោក​ប្រធាន​ក្រុមហ៊ុន​ទេសចរ​ណ៌​កោះរុង​ដាយ​ស៊ីន​ធរ​បាន​ឲ្យ​ដឹង​បន្តទៀតថា នៅលើ​កោះ​យើង​បាន​បង្កើត​កន្លែង​កំសាន្ត​កាន់តែ​ច្រើនឡើង មានដូចជា​ស្ពាន​ខ្សែកាប​ដែល​ឆ្លងកាត់​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ និង​មាន​តំបន់​អភិរក្ស​ជាច្រើន​កន្លែង​ទៀត​សម្រាប់​ភ្ញៀវទេសចរ​មកលេង​កំសាន្ត ៕​ ​ ​ ​ ដោយ Bun rithy