ឧត្តមសេនីយ៍ទោសោម ស៊ុន នាំយកអំណោយអំណោយស្បៀងអាហារ របស់ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនពលរដ្ឋក្រីក្រ១២គ្រួសារ

0

កំពង់ធំ: ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកស្ទោង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារបាននាំយកអំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋ១២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតក្នុងមួយគ្រួសារអង្ករ២៥គ.ក មី១កេស ត្រីខ១យួរនិងទឹកត្រី១យួរ នៅភូមិរលួស ឃុំបន្ទាយស្ទោង  ស្រុកស្ទោង  ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី សម្តេចតេជោបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ សូមប្រកបតែសេចក្ដីសុខសេចក្ដីចម្រើន  មានសុខភាពល្អ បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិយើង មានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត  ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដោយរដូវវស្សានេះជំនន់ទឹកភ្លៀង កំពុងជន់លិចនៅកន្លែងមួយចំនួន ធ្វើអនាម័យជុំវិញផ្ទះ ពិសារទឹកស្អាត ឬទឹកឆ្អិនដើម្បីសុខភាព បង្កបង្កើនផលចិញ្ចឹមសត្វតាមលក្ខណៈភូមិសាស្ត្រ ប្រកបមុខរបររកទទួលទានដោយ សុច្ចរិតទៀងត្រង់ ស្របតាមច្បាប់ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមគោលនយោបាយភូមិ.ឃុំមាន សុវត្ថិភាព   ។

 

លោកសូត្រ អ៊ុល តំណាងអាជ្ញាធរដែនដី សូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានផ្សាភ្ជាប់ ពីសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិង បានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋទាន់ពេលវេលា និងសូមគោរពជូនពរថ្នាក់ដឹកនាំក្រុមការងារទាំងអស់ ជួបតែសំណាងល្អ៕

ដោយ ប៊ុន រដ្ឋា