ករណីក្មេងលង់ទឹកស្លាប់បាត់ចំនួនបីនាក់ខាងលើនេះ បានបង្កកាភ្ញាក់មួយកើតឡើងកាលពីវេលាប្រហែលជាម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងរមណីយដ្ឋានចម្ការតាខ្នាក្នុងបរិវេនក្រុមហ៊ុនរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅត្រង់ចំណុចភូមិ ត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ !
ប្រភពបានឲ្យដឹង!នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សាកសពក្មេងរងគ្រោះទាំងបីនាក់ខាងលើត្រូវបានរកឃើញអស់ហើយរួមមានៈ ទី១/ឈ្មោះ នី សុផានិត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ទី២/ឈ្មោះ ប៉ា បញ្ញាលាងសុផានិត ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងទី៣/ឈ្មោះ ប៉ា វណ្ណារដ្ឋ ភេទប្រុស អាយុ១៦ ឆ្នាំ នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
ពាក់ព័ន្ធករណីនេះ បើយោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា!នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះម្នាក់ឈ្មោះ ប៉ា បញ្ញាលាងសុផានិត បានរអិលជើងធ្លាក់ទឹកនៅចំណុចទំនប់បង្ហៀរទឹកខាងលើ ឃើញដូច្នេះឈ្មោះ នី សុផានិត ក៏បានចុះទៅជួយចាប់ទាញដៃដើម្បីជួយសង្រ្គោះ ខណៈនោះគេក៏ឃើញមានឈ្មោះ ប៉ា វណ្ណារ័ត្ន ម្នាក់ទៀតបានចុះទៅជួយដែរ តែក៏ត្រូវបានទឹកហូរគួចលិចបាត់ទាំងបីនាក់តែម្ដង ក្រោយពីរកឃើញសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕




































