ផ្ដល់ថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនគ្រួសារសពនគរបាលមន្ត្រីនគរបាលស្រុកភ្នំស្រុក

0

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមលក្ខន្តិកៈរបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលការងារធនធាន មនុស្ស ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមដំណើដោយលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពាំរអនីតិជននិងយេនឌ័រ បាននាំយកថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល) ទៅប្រគល់ជូនគ្រួសារសពលោកស្រី អនុសេនីយ៍ឯក ញ៉ែម អឿន មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដែលបានទទួលមរណភាពនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ ដោយជម្ងឺប្រចាំកាយ ។សពបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ ។
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានលើកឡើងថា៖ ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់  សូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសព និងចូលរួមសោកស្តាយផងដែរ ចំពោះការបាត់បង់នូវភរិយា  ម្តាយ ជីដូន ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារចំពោះកូន ចៅ ។ មួយវិញទៀតស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួម និងនិយាយដោយឡែក អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានបាត់បង់មន្ត្រីនគរបាល០១រូប ដែលធ្លាប់មានស្នាដៃបំរើការងារបានល្អប្រសើរក្នុងគ្រាកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា៖ថវិកាដែលចំនួន៦,០០០,០០០រៀល ដែលយកមកប្រគល់ជូននាពេលនេះគឺ ជាថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគគរបាលជាតិ ក្នុងគោលបំណង សម្រាប់ជួយគ្នាទៅវិញទៅមកនូវទុក្ខលំបាកចំពោះសមាជិក សមាជិការបស់សមាគម មិត្តនគរបាលជាតិកម្ពុជាដែលមានទុក្ខធរៈ ក្នុងគ្រួសារ ក្នុងនោះ មន្ត្រីនគរបាលជាសមាជិក សមាជិកាមរណភាព  ទទួលបានថវិកាចំនួន៦,០០០,០០០រៀល ចំណែកភរិយាឬស្វាមី របស់សមាជិក មរណភាព ទទួលបានថវិកាចំនួន២,០០០,០០០រៀលផងដែរ។មួយវិញទៀតដើម្បីចូលរួមក្នុងកម្មវិធីបុណ្យនេះ អធិកា  រដ្ឋាននគរបាលស្រុកភ្នំស្រុក បានឧបត្ថម្ភថវិកាចំនួន១,០០០,០០០រៀល ដែលថវិកានេះបានមកពីការចូលរួមរបសកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក៕ដោយ៖ឃិន គន្ធា