ម៉ូតូ​ដឹកឈើ​បុក​គ្នា ស្លាប់​មនុស្ស​ទាំងសងខាង

0

​ខេត្តក្រចេះ​៖ ម៉ូតូ​អាល់​ហ្វារ​ចំនួន​ពី​គ្រឿង​បើកបរ​បញ្ច្រាសទិស​បុក​គ្នារ​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ ស្លាប់​ទាំងសងខាង កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី ១៥​ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ទល់មុខ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។​ ប្រភពពី​កន្លែង​បានអោយដឹងថា ម៉ូតូ​ទាំងពី​គ្រឿង​គឺ​បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា ដោយ​ក្នុង​នោះគេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ បាន សុខា​ន់ អាយុ ២៣ ឆ្នាំ មានមុខ​រប​ជាជាង​ជួសជុល​រថយន្ត​មួយកន្លែង និង​មាន​ស្រុកកំណើត​ភូមិ​ឃុំ ក្របៅ ស្រុក​កំចាយមារ ខេត្ត ព្រៃវែង បើក​ម៉ូតូ​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន វ៉ា​រថយន្ត​មួយគ្រឿង លុះដល់​ចំណុចកើតហេតុ​បាន​បុក គ្នា ជាមួយ​ម៉ូតូ​ដឹកឈើ​IMG_1850

ពេញ ទំហឹង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​ទាំងសងខាង​ស្លាប់​ភ្លាមៗ​នៅ​កន្លែង កើតហេតុ ។​ សមត្ថកិច្ច​បានអោយដឹង​ថា សព​ជនរងគ្រោះ​អ្នកបើក​ម៉ូតូ​ពណ៌​ក្រហម មាន ឈ្មោះ បាន សុខា​ន់ អាយុ ២៣ ឆ្នាំ រស់​ភូមិ​ឃុំ ក្របៅ ស្រុក​កំចាយមារ ខេត្ត ព្រៃវែង មុខរប​ជាជាង​ជួសជុល​រថយន្ត ដែល​បច្ចុប្បន្ន​មក​រស់​សង្កាត់​រកា​កណ្តា​ល​ទី​២ ក្រុង​ក្រចេះ ត្រូវ​ដឹក​បញ្ចូនទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ទាំងយប់ ។ រីឯ​សព​ម៉ូតូ​ដឹកឈើ មានឈ្មោះ យី​ចាន់ អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ ជួរ​ក្រូច ស្រុក​ចិត្រ​បុរី IMG_1851

ខេត្តក្រចេះ បច្ចុប្បន្ន​មក​រស់នៅ ក្នុង​សង្កាត់​រកា​កណ្តាល​ភូមិ​២ ក្រុង​ក្រចេះ សាកសព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​ដំកល់ទុក​នៅ​វត្ត​អូរ​ឬ​ស្សី ដើម្បី​រង​សាច់ញ្ញាតិ​បងប្អូន​ទៅ​ទទួល​យកមក​ធ្វើបុណ្យ រីឯ​ម៉ូតូ​ទាំងពី​គ្រឿង​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​រដ្ឋា​នន​គ​បាល​ខេត្តក្រចេះ ។Bun rithy