​រថយន្ត​កាមរី​ស្វិត​បុក​គែម​បង្ហូរទឹក​ចិញ្ចើម​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលអោយ​នារី​ម្នាក់​ស្លាប់​ភ្លាម​និង​រងរបួស​ធ្ង​ន​ស្រាល​៧​នាក់ នៅ​ក្រុង​បាន​លុង​

0

​ខេត្តរតនគិរីៈ រថយន្ត​កាមរី​ស្វិត​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បណ្តាលអោយ​រេ​ចង្កូត​ទៅបុក​គែម​បង្ហូរទឹក​តាម​ចិញ្ចើមថ្នល់​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលអោយ​នារី​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់ ស្រាល ចំនួន​៧​នាក់​។​ ​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ខាងលិច​រង្វង់​មូល​ផ្លូវ​ចូល​រមណី​ដ្ឋា​ន​បឹង​យក្ស ស្ថិតនៅ​ភូមិ​លួ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤​។ លោក មឿង សារិទ្ធ ប្រធានការិយាល័យ​ចរាចរ​ផ្លូវគោក បានអោយដឹងថា រថយន្ត​នេះ​បើកបរ​មាន​ទិសដៅ​ពី​កើតមក​លិច លុះ​20140915_233819

មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​បន្ថែម​ល្បឿន​ហួសកំណត់​ហើយ​អាច​បាត់បង់​ស្មារតី​ក៏​រេ​ចង្កូត​ទៅបុក​និង​គេ​ម​បង្ហូ​ទឹក​តាម​ចិញ្ចើមថ្នល់​បណ្តាលអោយ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាលអោយ​នារី​រូប​ស្អាត​ម្នាក់​បាត់បង់​ជីវិត​នៅ​កន្លែងកើតហេតុ​ហើយ​អ្នករងរបួស​ធ្ងន់ ស្រាល​ចំនួន​៧​នាក់​។ លោក​បាន​បន្តទៀតថា រថយន្ត​ដែល​ក្រឡាប់​នោះ​មាន​ម៉ាក​កាមរី​ស្វិត ពណ៌​គ្រាប់​អម្ពិល ពាក់​ស្លាក​លេខ ង​.7611.​ភព​2 ហើយ​អ្នករួមដំណើរ​ទាំងអស់​មានឈ្មោះ​ទី​១​អៀម ចាន់​ដេ​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ DSC00683

ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​របួសធ្ងន់ ទី​២​ឈ្មោះ ហ៊ុន នាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង របួសស្រាល ទី​៣​ឈ្មោះ ពួក សុខ​ជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង សិ​ស្សាលា​រង​បួស​ស្រាល ទី​៤​ឈ្មោះ ឈឹង សុ​រាជ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​ជាង​ឡាន រងរបួស​20140915_233915

ធ្ងន់ ហូរឈាម​តាម​ត្រចៀក ទី​៥ ឈ្មោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង អ្នកបើកបរ​រថយន្ត​រងរបួស​ធ្ងន់ បែកក្បាល​ខាង​ធ្វេ​ង ទី​៦​ឈ្មោះ ហ៊ុន និ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង (​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​) ទី​៧​ឈ្មោះ ចាន់ វ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ជាង​ឡាន រងរបួស​បែកក្បាល​DSC00689

ខាងស្តាំ​(​ធ្ងន់​)​និង​ទី​៨ ឈ្មោះ ពៅ វណ្ណៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី មុខរបរ​សិស្សសាលា រងរបួស​ស្រាល​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចរាចរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​វាស់វែង និង​ប​ញ្ជួ​ន​ជនរងគ្រោះ​ទាំង​៧​នាក់​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​រីឯ​សា​សព​នារី​ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ​បាន​ប្រគល់អោយ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិខ្មែរ នារី​ដែល​ស្លាប់​ចំ​រដូវ​ភ្ជុំបិណ្ឌ ដោយ​ក្តី​ទុក​សោក​៕ Bun rithy