កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី(CRISIL) ស្ដីពីការពិភាក្សាតម្លៃឡើងវិញសម្រាប់សេវាគ្រប់គ្រងសំរាមសំណល់រឹង និងអនាម័យ

បន្ទាយមានជ័យ៖បញ្ហាក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងអនាម័យរួមនិងការងារប្រពន្ធការពារទឹកជំនន់ ប្រពន្ធបណ្ដាលូ ប្រពន្ធចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាម នៃគម្រោងកែលម្អបរិស្ថនក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ត្រូវបានលើយកមកពិភាក្សា ដើម្បីទទួលបានព័តមានលំអិត នៅកិច្ចប្រជុំពិភាក្សាពិគ្រោះយោបលជាមួយទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី(CRISIL) ស្ដីពីការពិភាក្សាតម្លៃឡើងវិញសម្រាប់សេវាគ្រប់គ្រងសំរាមសំណល់រឹង និងអនាម័យរួមនិិងការងារប្រពន្ធការពារទឹកជំនន់ ប្រពន្ធបណ្ដាលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាម នៃគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ក្នុងក្រុងសិរីសោភ័ណ។

លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី អាលីស ថូវីន (Alice Thauvin) ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី (CRISIL) លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ត្រីជំនាញសាលាខេត្តនិងក្រុងសិរីសោភ័ណ មានវត្តមានក្នុងកិច្ចប្រជុំនេះ។

លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ការពិភាក្សាតម្លៃឡើងវិញសម្រាប់សេវាគ្រប់គ្រងសំរាមសំណល់រឹង និងអនាម័យរួមនិិងការងារប្រពន្ធការពារទឹកជំនន់ ប្រពន្ធបណ្ដាលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាម នៃគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ក្នុងក្រុងសិរីសោភ័ណ ស្របពេលរដូវភ្លៀងធ្លាក់ ដែលអាចបង្ករអោយមានផលប៉ះពាល់ អវិជ្ជមានលើគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ដូច្នេះ មន្ត្រីជំនាញត្រូវលើកឡើងពីគ្រប់បញ្ហាដែលបាននិងកុំពុងកើតឡើងប៉ះពាល់លើគំរោងនេះ ដើម្បីផ្ដល់ជាព័តមាន ជូនទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី (CRISIL)។

លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លើកឡើងថា៖ប្រពន្ធបណ្ដាលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ នៃគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ក្នុងក្រុងសិរីសោភ័ណនិងត្រូវបានក៍សាងបញ្ចប់ នៅខែកញ្ញា ២០២៤ ដោយឡែកប្រព័ន្ធលូរំដោះទឹកមានតែមួយខ្សែភាគច្រើនត្រូវបានចោះបង្ហូរកាកសំណល់បន្ទប់ទឹក ឬផ្ទះបានបង្ហូរចូលលូរំដោះទឹកភ្លៀង បង្កអោយមានការកកស្ទះនៅពេលមានភ្លៀងធា្លក់ខ្លាំងម្ដងម្កាល។

លោកស្រី អាលីស ថូវីន (Alice Thauvin) ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី (CRISIL) ថ្លែងអំណរគុណដល់ការផ្ដល់ព័តមានក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ ហើយរាល់ព័តមានដែលបានទទូលបាននេះនិងត្រូវលើកគំរោងសម្រាប់បន្តជួសជល់កែលំអរឡើងវិញនូវផលប៉ះពាល់នារដូវវស្សានេះ៕ដោយ៖ឃិន គន្ធា