បន្ទាយមានជ័យ៖នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ថៃនៃក្រុងប៉ោយប៉ែតនិងស្រុកអារញ្ញប្រាថេររួមគ្នាយុទ្ធនាការសម្អាតបរិស្ថាន អនាម័យ។អង្គភាព ជំនាញនិងអ្នកពាក់ព័ន្ធនៃភាគីទាំង២ដែលចូលរួមគឺមានគ្រប់សមាសភាពទាំងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងមាជន យុវជនច្រើននាក់ ។នេះបើតាមលិខិតលេខ១៩៨/២២លអជ ចុះថ្ងៃទី ៥ខែសីហាឆ្នាំ២០២២ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះហត្ថលេខាដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ។
ចំណែកលោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា: សមាសភាពដូចខាងលើនៃភាគីកម្ពុជា ថៃមកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងមកពីស្រុកអារញ្ញប្រេតខេត្តស្រះកែវ រាប់សិបនាកបានចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅមាត់ទ្វារច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកដូចការគ្រោងទុក។
ភាគីទាំងពីរអោយដឹងថា:កម្មវិធីយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅមាត់ទ្វារច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក តែធ្វើឡើងរាល់២ទៅ៤ដងក្នុង១ឆ្នាំក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន សុខុមាលភាព សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណភាព និងជម្រុញលើកកម្ពស់ពហុបំណង ៕





































