ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន បង្កដោយរថយន្តដឹកដីខ្សាច់បុករះរថយន្តលុចស៊ីស ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទឹសគ្នា បណ្តាលអោយមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់នៅស្រុកទឹកឈូ

ខេត្តកំពត៖ នៅថ្ងៃទី១០ ខែសីសីហា ឆ្នាំ២០២២ វេលា ម៉ោង១៦និង៣០នាទីល្ងាច មានករ ណីគ្រោះថ្នាក់ចរាចរណ៏១ បានកើតឡើងនៅចំណុចបង្គោល គ ម លេខ ១៤៣ ~១៤៤លើផ្លូវជាតិលេខ៣កំពត ភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ (រវាងរថយន្តនិងរថយន្តទិសដៅផ្ទុយពីត្បូងទៅជើង រួចហើយទៅប៉ះរថយន្ដ១គ្រឿងទៀតទិសដៅពីជើងទីត្បូង អ្នកនៅកន្លែងកើតហេតុបានវញ្ជាក់ថា
រថយន្តបង្ករ ម៉ាកSCANIA យីឌុបពាក់ស្លាកលេខតាកែវ 3A 4264 បើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ឈ្មោះបានគេចខ្លួនបាត់។
ចំណែករថយន្តរងគ្រោះ ម៉ាកលុចសុីស៤៧០ពណ៌សពាក់ស្លាកលេខភ្នំពេញ2M 8641បើកបរដោយឈ្មោះខៃ មុនីរន: ភេទប្រុសអាយុ៣០ឆ្នាំរបួស(ធ្ងន់) អ្នករួមដំណើរ២នាក់ទៀត ទី១ឈ្មោះសាយ សួគារ រងរបួសធ្ងន់)និងស្ត្រីម្នាក់ទៀតឈ្មោះឈាង ផល្លា ហៅស្រីពៅរបួស(ស្លាប់) អ្នកទាំង៣ រស់នៅផ្លូវទឹកឈូ ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត សូមបញ្ជាក់ថា ស្ត្រីឈ្មោះឈាង ផល្លា ហៅស្រីស្លាប់បន្ទាប់ពី បញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពត។ ដោយឡែករថយន្ដម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខក្បាលភ្នំពេញ3F 2795 និងកន្ទុយព្រៃវែង4A0150 បើកបរដោយឈ្មោះព្រាប ភេទប្រុសអាយុ២៨ឆ្នាំស្នាក់បណ្ដោះអាសន នៅភូមិព្រៃតុម្កឃុំព្រៃឃ្មុំ ស្រុកទឹកឈូ (គ្មានរបួស)រថយន្ដខូចខាតរថយន្ត(កំរិតស្រាល)។

គួសបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយរងរបួសមនុស្សចំនួន២នាក់ ស្រាល១នាក់ និងស្រី១នាក់(ស្លាប់)ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខូចខាតរថយន្តចំនួន៣គ្រឿង កំរិតធ្ងន់១គ្រឿង។
ចំណែករថយន្ដទាំង៣គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោគយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ។