ចោរកម្មវ័យក្មេងពីរនាក់តែងតែដើរលួចទ្រព្យសម្បត្តិដូចជាម៉ូតូអ្នកភូមិស្រយង់ ត្រូវសម្ថកិច្ចចាប់ខ្លូនបានហើយ

0

ព្រះវិហារ ដោយបានចង្អោលបង្ហាញពីឯកឧត្តមស្នងការខេត្តព្រះវិហារ
ដឹកនាំដោយលោកអធិការស្រុកគូលែននិងអធិការងវរៈសេនីយ៍ទោគឹមសារៀនបានបានសហការជាមួយប៉ុស្តិ៏រដ្ឋបាលឃុំស្រយង់វែកញែករកមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូចាប់ខ្លួនបានហើយ
កាលពីថ្ងៃ11ខែសីហាឆ្នាំ2022ភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ
ប្រជាពលរដ្ឋសាទត្រេកអរយ៉ាងខ្លាំងទៅដល់អធិកាទាំងពីលោកតែងតែយកចិត្តទុកដាក់បំម្រើប្រជាពលរដ្ឋវត្តដោយស្មោះស្ម័គ្រនិងភូមិឃុំសុវត្ថិភាព
ពាក្យបុរាណតែងតែនិយាយថាលួចគេបានគ្រាន់សមត្ថកិច្ចតាមទាន់ដេកគុក
សមត្ថកិច្ចបានចាប់ចោរកម្មតែងតែដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងភូមិស្រយ៉ង់
ក្នុងករណីចោរកម្ម លួចម៉ូតូបាន2 គ្រឿង នេះ
លោកអធិការរងវរៈសេនីយ៍ទោគឹមសារៀនបានប្រាប់តាមទូរសព្ទមកថា
ប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹង 2គ្រួសារ
ករណី ចោរកម្មចូលលួចម៉ូតូ
អធិការរងបានបានបន្តទៀតថា
មុខសញ្ញាមិនស្គាល់អត្តសញ្ញាណ ។
➡️ក្រោយទទួលបណ្តឹងរបស់ឈ្មោះទាំង២ខាងលើជំនាញព្រហ្មទណ្ទសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បើកការស៊ើបអង្កេតកំណត់មុខមុខសញ្ញាបាន ។ ហើយបានឃាត់ឈ្មោះ រិន ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មកសួរនាំ សាម៉ីខ្លួនបានសារភាពថា ខ្លួនបានប្រព្រឹត្តករណីលួចម៉ូតូយកម៉ូតូទាំង២ខាងលើពិតមែន ។ដោយលើកទី 1 នៅយប់ថ្ងៃទី 8 ខែសីហាឆ្នាំ ២០២២ ជាមួយឈ្មោះមុិន ចិនប្រុសអាយុ 13 ឆ្នាំមុខរបរកសិករ រស់នៅភូមិស្រយង់ជើងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ លួចលើកទី 2 កាលពីថ្ងៃទី 10 ខែសីហាឆ្នាំ 2022ម៉ោង 16 ជាង ហើយលួចតែម្នាក់ឯង ។
➡️យើងបានហៅឈ្មោះមុិន ចិន មកសួរនាំបំភ្លឺ ហើយសាម៉ីខ្លួនបានសារភាពថា ខ្លួននិងឈ្មោះ រិន ដារ៉ូបានលួចយកម៉ូតូកាលពីថ្ងៃទី 8 ខែសីហា ឆ្នាំ 2022 មែន តែមិនបានចូលរួមលួចម៉ូតូកាលពីថ្ងៃទី 10 ខែសីហាឆ្នាំ 2022ជាមួយឈ្មោះ រិន ដារ៉ូនោះទេ ។
➡️យើងបានធ្វើការដកហូតយកម៉ូតូម៉ាកហុងដាសេ 125 ពណ៍ខ្មៅស៊េរី 2016 ពាក់ស្លាកលេខ ព្រះវិហារ1C 2856 លេខតួ 9563280 មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រយង់ ។ រីឯម៉ូតូដែលបាត់កាលពីថ្ងៃទី 10 ខែសីហាឆ្នាំ 2022 វេលាម៉ោង 16 ជាងឈ្មោះ រិន ដារ៉ូ បាននិយាយថាម៉ូតូនោះបានឲ្យទៅបងប្រុសរបស់ខ្លួនឈ្មោះ រិន សុធា ដែលយកប្រពន្ធនៅភូមិស្រែខ្នុរ ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប ខ្ចីជិះទៅ ម៉ូតូនេះយើងកំពុងស្រាវជ្រាវបន្ត ។
➡️បច្ចុប្បុន្នឈ្មោះ រិន ដារ៉ូ ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនិតិវិធី ចំណែកឈ្មោះ មុិន ចិន ឲ្យម្តាយបង្កើតធានាយកទៅបណ្ដោះអាសន្នព្រោះមិនទាន់គ្រប់អាយុ(13ឆ្នាំ) ។
ដោយសែមឡុំ