ពិធី សម្តែងសិល្បះរួមគ្នា ក្នុងព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២ឳ២ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា វៀតណាម

0

ខេត្ត​សៀមរាប. ព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជានៅសណ្ឋាគារសុខាល័យ អង្គរខេត្តសៀមរាប នាចុងសប្តាហ៍ថ្ងៃ សៅរ៍ ទី ១៣ ខែ សីហា ឆ្នាំ២០២២ មានធ្វើពិធី សម្តែងសិល្បះរួមគ្នា ក្នុងព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២ឳ២ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា វៀតណាម និង អបអរសាទរមិត្តភាពកម្ពុជា វៀតណាម ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោក ហ៊ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោក គឹម ពីនន់ អនុរដ្ឋ លេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និង អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបង ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងសិស្ស និសិ្សត និងសមាគមវៀតណាមនៅកម្ពុជាផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចស្វាគមន៍គណៈប្រតិភូសិល្បះវៀតណាមនាឱកាសនោះ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា ថ្ងៃនេះខេត្តសៀមរាបគឺពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមសហការរៀបចំការសម្តែងរបស់គណៈ ប្រតិភូសិល្បះនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងព្រឹត្តិការណ៍“សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ២០២២” ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តសៀមរាបទាំងអស់ យើងខ្ញុំមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសិល្បៈវៀតណាម ដែលបានអញ្ជើញមករៀបចំការសម្តែងសិល្បៈនៅលើទឹកដីនៃខេត្តសៀមរាប ដែលជាខេត្តពោលពេញទៅដោយសក្តានុពលផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍របស់ប្រទេសកម្ពុជា។ ម៉្យាងទៀត ខេត្តសៀមរាប គឺជាខេត្តដែលមានឈ្មោះល្បីល្បាញនិងមានភាពទាក់ទាញខ្លាំង ។ អ្វីដែលសំខាន់បំផុតនោះ គឺជាសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ និង ជាបេតិកភណ្ឌកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងធម្មជាតិដ៏ស្រស់បំព្រងរបស់ខេត្តសៀមរាប មិនត្រឹមតែមានកេរ្តី៍ឈ្មោះក្នុងប្រទេសនោះទេ ហើយមានភាពល្បីល្បាញរន្ទឺជុំវិញពិភពលោក។ ដោយសារតែភាពល្បីល្បាញនេះហើយ ទើបបានជាអាចអន្ទងចិត្តរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ផលិតជាបទចម្រៀងជាច្រើនដែលអត្ថាធិប្បាយអំពីសម្រស់ខេត្តសៀមរាប ។ ក្រៅពីចម្រៀង ខេត្តសៀមរាប ក៏កំពុងក្លាយទៅជាគោលដៅសម្រាប់ការថតខ្សែភាពយន្ត និងស្ប៉តផ្សព្វផ្សាយផលិតផលរបស់ផលិតករបរទេសផងដែរ ។ លោកអភិបាលរងខេត្ត បានបន្តទៀតថា ថ្ងៃនេះត្រូវបានចាត់ទុកជាទំព័រប្រវត្តិសាស្ត្រថ្មី ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំសប្តាហ៍វប្បធម៌ វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ដើម្បីអបអរសាទរមិត្តភាពកម្ពុជា-វៀតណាម ក្នុងការអបអរខួបអនុស្សាវរីយ៍លើក ទី៥៥នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ការសម្តែងសិល្បៈរួមគ្នានាឱកាសនេះ គឺជាការអនុវត្តផ្នែកមួយដ៏សំខាន់នៃផែនការសហប្រតិបត្តិការលើវិស័យវប្បធម៌និងសិល្បៈរវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរបន្ទាប់ពីជម្ងឺកូវីដ-១៩មានភាពធូរស្រាល ។ ការសម្តែងសិល្បៈរួមគ្នានៅលើទឹកនៃខេត្តសៀមរាបនាពេលនេះ គឺពិតជាជំហានថ្មីមួយទៀត ក្នុងការចូលរួមពង្រឹងនិងពង្រីកមិនត្រឹមតែការផ្លាស់ប្ដូរផ្នែកវប្បធម៌និងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការស្តារប្រទេសជាតិពីជម្ងឺរាលត្បាត ។
ក្នុងការសម្តែងរបស់ក្រុមសិល្បះ ក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា ឆ្នាំ២០២២ បានសម្តែងនូវ ចម្រៀង , របាំ ,តន្ត្រីប្រពៃណីវៀតណាម និង របាំបាព្រមទាំងការតាំងពិព័រណ៌វប្បធម៌អប់រំ និង កាេបង្ហាញពីចំណងមិត្ត ភាព ក្នុងកិច្ចទំនាក់ទំនង ជាអ្នកភូមិផងរបងជាមួយ រវាងកម្ពុជា វៀតណាមជាអមតះទៀតផង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប