ខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី
បានបញ្ជាក់ថាស្ពានឈើបណ្ដោះអាសន្នឆ្លងកាត់ទំនប់ចាក់ទឹម ដែលត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់ទឹកភ្លៀង
កាល
ពីពេលកន្លងទៅ បានកសាងរួចរាល់វិញហើយ លោកសូមអំពាវនាវដល់ បង
ប្អូន ដែលមានបំណងទៅ កំសាន្តនៅ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល អាចទៅលេងបានវិញហើយ តាមមធ្យោបាយរថយន្តប្រភេទកូរ៉េ សាំយ៉ុង និងទេសចរ ។
លោក សេង សាលី ប្រធានមន្ទីរទេស
ចរណ៍ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 12 ខែសីហាឆ្នាំ 2022 នេះ បានឲ្យដឹងថាក្រោយពេលរងជំនន់ទឹកភ្លៀងបណ្តាល
ឲ្យកាត់ផ្ដាច់ទំនប់ចាក់ទឹម មានប្រវែងប្រមាណជាង 100 ម៉ែត្រដែលមិនអាចធ្វើដំណើរបាន កាលនោះក្រសួងធនធាន
ទឹកនិងឧតុនិយម ក៍ដូចជាមន្ទីរ ព្រមទាំងអាជ្ញាធរ និងសហគមន៍បានរួមគ្នាកសាងស្ពានជាបណ្ដោះអាសន្នដែលអាចធ្វើ
ដំណើរបានត្រឹមថ្មើរជើង និងម៉ូតូប៉ុន្តែក្រោយមកក៏បានកែប្រែថែមជើងសសរបុកគ្រឹះ ពង្រឹងគុណភាពស្ពានឲ្យរឹងមាំជាងមុន រហូតដល់ពេលនេះស្ពានឆ្លងកាត់ចំណុចដាច់នោះត្រូវបានតភ្ជាប់វិញហើយអាចឲ្យរថយន្ដធន់កូរ៉េ រថយន្ត សាំយ៉ុង និង រថយន្តទេសចរអាច
ធ្វើ
ដំណើរបាន ហេតុនេះលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងទៅលេងកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល អាចធ្វើដំណើរទៅមកបានវិញហើយ សម្រាប់ថ្ងៃចុងសប្តាហ៍នេះនិងថ្ងៃបុណ្យទានខាងមុខផងដែរ ។
សូមរំលឹកថាទំនប់ចាក់ទឹមដែលស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស គឺជាទំនប់ស្ទាក់ទឹកផង ជាផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល
ផង ត្រូវបានកាត់ផ្ដាច់ ដោយទឹកជំនន់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2022 ក្រោយទំនប់បានកាត់ផ្ដាច់ទាំងស្រុង និងមានមុខទឹកធំដល់ទៅជាង 100ម៉ែត្រ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកយ៉ាងខ្លាំង ជាពិសេសតំបន់រមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាលត្រូវបានកាត់ផ្ដាច់ដោយពុំអាចធ្វើដំណើរបាន ក្នុងស្ថានភាពបែបនេះទាំងក្រសួង ទាំងមន្ទីរជំនាញក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សហគមន៍និងអាជ្ញាធរ ខិតខំកសាងស្ពានឈើខាងលើកនេះបានធ្វើដំណើរជាបណ្ដោះ
អាសន្នរហូតបានសម្រេច បើទោះបីមិនដូចទំនប់ដែលជាផ្លូវធ្វើដំណើរ ឡើងវិញ
ក្តីក៏អាចធ្វើដំណើរជាបណ្ដោះអាសន្ន លើស្ពានឈើថ្មីនេះ បានដែរ ៕
សុខ គឹមសៀន




































