ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម ស្រកចុះ នៅ ត្រឹម កម្ពស់ ១១.៥៤ ម៉ែត្រ ខណៈ ព្រែក ចំនួន ២២ លេី៣៩ព្រែក ត្រូវ បានទឹកលូនចូល ជាបន្តបន្ទាប់

កំពង់ចាម : ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២ បានស្រកចុះមកនៅកម្ពស់ ១១.៥៤ម៉ែត្រ បេីធៀបនឹងថ្ងៃម្សិលមិញគឺទឹកស្រកចុះ ០.៤២ម៉ែត្រ ពោលគឺ ទឹកនៅតែខ្ពស់ជាងឆ្នាំមុន ដែល មាន កម្ពស់ ត្រឹមតែ ៧.៣៦ម៉ែត្រ ប៉ុណ្ណោះ ចំណែកផ្ទៃមេឃមានសភាពរលឹមជាបន្តបន្ទាប់នេះបើយោងតាមរបាយកាណ៍ របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។

លោក ប្រធាន មន្ទីរ ធនធានទឹក បាន បញ្ជាក់ ថា កម្ពស់ ទឹកទន្លេមេគង្គ ត្រឹម រយៈពេល ២៤ម៉ោង ស្រកចុះ ០.៤២ម៉ែត្រ ធ្វើ ឲ្យ កម្ពស់ ទឹក នៅ ត្រឹម ១១.៥៤ ម៉ែត្រ ខណៈ កម្ពស់ ទឹក ដែល ត្រូវ ប្រកាស ការ ប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ ប៉ុន្តែ ទឹក នៅតែហូរ ចូលកន្លែងទំនាប និងព្រែកចំនួន២២ លើ ៣៩ ព្រែក ដែល ក្នុង នោះ ទឹក បានលូនចូល ស្ថិតនៅ ក្នុងស្រុកស្ទឹងត្រង់ចំនួន៥ ស្រុកកំពង់សៀម៣ ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាស ចំនួន ៧ព្រែក ។

ទន្ទឹមនេះដែររដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ផងដែរ ៕