ក្រសួងធនធានទឹក និងឪតុនិយម បានប្រកាសថា បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ក្នុងសប្ដាហ៍ទៅមុខនេះ

ក្រសួងធនធានទឹក និងឪតុនិយម បានប្រកាសថា បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ( ITCZ) អូសបន្លាយកាត់ លើភាគខាងជើងប្រទេសថៃ-ឡាវ និងវៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្ហូរ ។