video ១៥​ប្រទេស​ចូលរួម​ធ្វើ​សមយុទ្ធ​ទ្រង់ ទ្រាយ​ធំ​នៅ​អ៊ុយ​ក្រែ​ន​

0

​កម្លាំង​ទាហាន​ប្រមាណ​១.៣០០​នាក់ មកពី​១៥​ប្រទេស ក្នុងនោះ​មាន​អាមេរិក និង​ប្រទេស​សមាជិក​ណា​តូ កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៤​បានចាប់ផ្ដើម ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងលិច​ប្រទេស អ៊ុយ​ក្រែ​ន ​នៅក្នុង​សមយុទ្ធ​មាន​ឈ្មោះថា “Rapid Trident” នៅ​ជិត​ទីក្រុង Lviv ដោយមាន​ការចូលរួម​ពី​ទាហាន​អាមេរិក ជាង​២០០​នាក់ ។ សមយុទ្ធ​មាន​ចម្ងាយ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​ប៉ូឡូញ ហើយ​មាន​ចម្ងាយ​ពី​ទីលានប្រយុទ្ធ​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ប្រមាណ​១​ពាន់ គីឡូម៉ែត្រ ។

​ ​ក្នុងពេល​ជាមួយគ្នានេះ​មានការ​ប៉ះ ទង្គិច​គ្នា​រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល អ៊ុយ​ក្រែ​ន នឹង​ក្រុម​ផ្ដាច់ខ្លួន​នៅ​ទីក្រុង​ដូន ណេ​ត​ស៍ បើទោះបី​បទ​ឈប់​បាញ់​នៅ មាន​សុពលភាព​ក៏ដោយ ។ គណៈ​ក​ម្មា​ធិ ការគ្រប់គ្រង​ទីក្រុង​ដូន​ណេ​ត​ស៍បាន ប្រកាស​ឱ្យដឹងថា មាន​មនុស្ស​៦​នាក់ ស្លាប់ និង​១៥​នាក់​រងរបួស​ក្នុងការ​ប៉ះ ទង្គិច​គ្នា​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ។

​អង្គការ​ណា​តូ​បាន​ចោទប្រកាន់​រុស្ស៊ី ថា រក្សា​ទាហាន​ជាង​១​ពាន់​នាក់ និង បំពាក់អាវុធ​ធុន​ធ្ងន់​នៅ​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន និង​ទាហាន​ជាង​១​ម៉ឺន​នាក់​នៅ ជាប់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ ។​ ​ការធ្វើ​សមយុទ្ធ​របស់​ប្រទេស​លោក ខាងលិច​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​ជាស​ញ្ញា មួយ​បង្ហាញឱ្យឃើញថា លោកខាងលិច នឹង​ជ្រៀតជ្រែក​ជួយ​ដល់​អ៊ុយ​ក្រែ​ន ប្រសិនបើ​រុស្ស៊ី​នៅតែមាន​សកម្មភាព ជួយ​ដល់​ក្រុម​ផ្ដាច់​ទឹកដី​និយម 9។ដោយផន សខជាតិ