រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយជំនន់ទឹកភ្លៀង

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយជំនន់ទឹកភ្លៀង។

ជាពិសេសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតាមតំបន់ងាយរងគ្រោះ មេត្តាប្រុងប្រយ័ត្នខ្ពស់និងស្វែងរកទីទួលមានសុវត្ដិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ។