ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ចុះបង្ក្រាបគ្រឿងញៀន ២,៥គីឡូក្រាមទ្រុងទ្រាយធំ នៅឃុំក្រាំងដីមាស ក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំងៈ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអបសាលា ដំបូងខេត្តកំពង់
ឆ្នាំង ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មេីសគ្រឿងញៀន និងកម្លាំងការិយាល័យប្រឆាំងភេវរកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងសហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខក្រសួង
មហាផ្ទៃ ចុះធ្វេីការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងបទល្មេីសជាក់ស្តែង ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលេីនេះធ្វេីឡេីងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្តិតនៅក្នុងភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកពង់ឆ្នាំង ។

បើយោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ
ខេត្តកពង់ឆ្នាំង ។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលេីនេះសមត្ថកិច្ចបានចុះឆែកលំនៅដ្ឋានជនសង្ស័យរកឃេីញថ្នាំញៀនប្រភេទ មេតំហ្វាតាមីន(ICE) ចំនួន១៦កញ្ចប់លាក់ទុកលេីពិដាននិង៩កញ្ចប់ទៀតលាក់ទុកក្នុង
ទូ ក្នុងបន្ទប់ជនសង្ស័យ សរុបថ្នាំញៀនទាំងអស់មានចំនួន២៥កញ្ចប់ ក្នុងមួយ
កញ្ចប់ៗទម្ងន់១០០ក្រាម ទម្ងន់សរុប ២,៥ គីឡូក្រាម , ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥
គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន១ និង ឧបករណ៍សម្រាប់វេចខ្ចប់(ស្បោង១ដុំ) ។

ក្រោយឃាត់ខ្លួន និងឆែករកឃេីញវត្ថុតាងបទល្មេីសជាក់ស្តែង ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្កិច្ចធ្វើការសាកសួរនិងនាំខ្លួនបន្តទៅតុលាការដើម្បីចាត់ការតាមនិតិវិធីនៅព្រឹកថ្ងៃទី 16 ខែ
សីហាឆ្នាំ 2022 នេះ៕ សុខ គឹមសៀន