មន្ទីរកសិកម្មខេត្តកែប បាននាំយក កូនត្រីមកប្រលែងចំនួន ៣មុឺនកូនត្រី និងដុតបំផ្លាញ់ ឧបករណ៍ នេសា ទខុសច្បាប់ ស្រុកដំណាក់ចង្អើរ

កែប៖ដើម្បីអបអរសាទរទិវាមច្ឆា ជា តិ១ កក្កដា ឆ្នាំ ២០២២នេះ មន្ទីរក សិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកែបបាននាំយក កូនត្រីចម្រុះចំនួន ៣០០០០ ក្បាល មកប្រលែងក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ។

ទិវានេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅលើទំនប់ចំការបី ឋិតនៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់ ចង្អើរ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្ត ក្នុងគោលបំណងបំផុស ប្រជាពលរដ្ឋ ចូលរួមចំណែក ការពារអភិរក្ស និង អភិវឌ្ឍន៍ វិស័យព្រៃឈើ និង ជល ផល ក្នុងទិសដៅធានា និរន្តរភាព នៃធនធាន ព្រៃឈើនិង ជលផល ដើម្បី ផលប្រយោជន៍ សេដ្ឋកិច្ចសង្គម និងបរិស្ថាន។

ឯកឧត្តម បានអំពាវនាវ អោយប្រ ជាពលរដ្ឋទាំងអស់ ចូលរួមស្រឡា ញ់ ថែរក្សាការពារ សម្បត្ដិធនធានធម្មជាតិ ទាំងអស់គ្នា ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បី ជាប្រយោជ ន៍ ដល់ការរស់នៅ របស់បងប្អូនប្រ ជាពលរដ្ឋ។

ដោយឡែកទាក់ទង និងទិវាមច្ឆាជា តិ ឯកឧត្តម សោម ពិសិដ្ឋ អភិបា លខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា បានធ្វើកំណែទំរង់ ស៊ីជម្រៅ លើវិស័យជលផល ដោយបានធ្វើការ កាត់រំសាយ ចោ ល នូវឡូត៍ នេសាទ ទឹកសាបទូទាំងប្រទេស ហើយប្រគល់ ឲ្យសហគ មន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកប ដោយនិរន្តភាព ដោយការ ធ្វើនេសា ទ ជាលក្ខណៈគ្រួសារ ក្នុងគោលបំ ណង ដើម្បីលើក ស្ទួយជីវភាព រស់ នៅ និង ផ្គត់ផ្គង់ស្បៀង ដល់ប្រជាពល រដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាម យុទ្ធសាស្ត្រ ចតុកោ ណ របស់រាជរដ្ឋាភិបាល។