ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្ត សហការជាមួយអង្គការទស្សន:ពិភពលោក បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងពិគ្រោះយោបល់
លើការអនុវត្តគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ ដោយប្រព្រឹត្តទៅ
ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានក្រុម
ការងារកិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ និងមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរស្ថាប័នពាក់ព័ន្ធ តំណាងអង្គការទស្សនៈពិភព ព្រមទាំងលោក លោកស្រីមកពីមូលដ្ឋានស្រុក ឃុំ គោលដៅ សរុប១០២នាក់ ។
លោក អម សុភា អភិបាលរងខេត្ត ក៏
បានមានប្រសាសន៍ថាគម្រោងកិច្ចគាំ
ពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រគឺជា
គម្រោងសាកល្បងមួយដែលផ្តោតលើ
ការលើកស្ទួយជីវភាពគ្រួសារក្រីក្រ
១៥៧២គ្រួសារនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងស្រុករវៀង ខេត្តព្រះវិហារ ដោយឡែកស្រុកទឹកផុសមាន៧៦០
គ្រួសារ ដែលកំពុងទទួលផលពី
គម្រោងដោយផ្ទាល់ក្នុងនោះចំនួន
៣៩៩គ្រួសារស្ថិតក្នុងទ្រព្យសកម្មនិង៣៦១គ្រួសារស្ថិតក្នងក្រុមទទូលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ
និងដើមទន់ផងដែរ ។
អង្គការក្រៅរដ្ឋាភិបាលគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិជួយគាំទ្រ ថ្មីៗនេះរាជរដ្ធាភិបាល
បានដាក់ចេញនូវច្បាប់សហគមន៍និង
អង្កការមិនមែនរដ្ឌាភិបាលដើម្បីបង្កើនបរិយាកាសនៃភាពជាដៃគូរប្រកបដោយ សុខដុមរណីយកម្ម ជាក់ស្តែងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦បន្តជំរុញភាពជាដៃគូរប្រកបដោយ
បរិយាបន្ន ដើម្បីគៀងគរធនធានហិរញ្ញប្រទានពីគ្រប់ប្រភពយកមកបំរើអោយការខិតខំប្រឹងប្រែងលើគោលដៅអភិវឌ្ឍន៍ ។
ឯកឧត្តមមានប្រសាសន៍បន្តថាដើម្បីរក្សាបាននូវនិរន្តរភាពនិងធានាបានសម្រេចគោលដៅគម្រោងជាប្រយោជន៍ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រអាស្រ័យលើការសហការការធ្វើផែនការរួមគ្នានឹងចូលរួមអនុវត្តដើម្បីលើកទឹកចិត្តជម្រុញគាំទ្រនិងការប្រឹក្សាជាប្រចាំដល់កសិករក្រោមបរិកាសយោគយល់ អធ្យាស្រ័យនិងការអោយតម្លៃគ្នាទៅវិញទៅមក ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានជីវភាពធូរធាឡើងវិញ ៕ សុខ គឹមសៀន




































