ជា​លើក​ទី​១​អាមេរិក​វាយប្រហារ តាម​ដែនអាកាស​ទៅលើ​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ​នៅ​ជិត​ក្រុង​បា​ដា​ដ​

0

​ ​ ​សារព័ត៌មាន AFP កាលពី​ថ្ងៃទី​១៦ ខែកញ្ញា បាន​ផ្សព្វផ្សាយ​ថា ជា​លើក​ទី​១ អាមេរិក​បាន​បើក​ការវាយប្រហារ​ទៅ លើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ ISIL នៅ​ជិត​ទីក្រុង​បា​ដា​ដ ប្រទេស អ៊ីរ៉ាក់ ​មន្ដ្រី​យោធា​មួយរូប​ក្នុង​ក្រសួង​ការ ពារ​ជាតិ​អាមេរិក​បានឱ្យដឹងថា យន្ដហោះ ចម្បាំង​អាមេរិក បាន​វាយប្រហារ​ទៅលើ គោលដៅ​ជិត​ក្រុង​បា​ដា​ដ​និង​ទីតាំង​ផ្សេង ទៀត​នៅ​តំបន់​ស៊ីន​ចា ភាគ​ខាងជើង ប្រទេស​អ៊ីរ៉ាក់​រយៈពេល​២៤​ម៉ោង​កន្លងមក ។ ​ចំណែក​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដក ស្រង់​សម្ដី​ទីបញ្ជាការ​កងទ័ព​អាមេរិក បញ្ជាក់ថា “​ការវាយប្រហារ​ពីលើ​ដែន អាកាស​នៅ​ភាគ​និរតី​ទីក្រុង​បា​ដា​ដ គឺជា ការវាយប្រហារ​ជា​លើកដំបូង​ក្នុង​គោល ដៅ​ការពារ​ពលរដ្ឋ​អ៊ីរ៉ាក់​ក៏ដូចជា​ពលរដ្ឋ អាមេរិក​និង​ក្រុម​ផ្ដល់ជំនួយ​មនុស្សធម៌​”​។ ​

ការវាយប្រហារ​របស់​អាមេរិក​កើត ឡើង​ក្រោយ​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយមាន​ការចូលរួម​ពី រដ្ឋមន្ដ្រីការបរទេស​មកពី​៣០​ប្រទេស​ជុំ វិញ​ពិភពលោក ដោយបាន​សន្យា​គាំទ្រ អ៊ីរ៉ាក់​ក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ក្រុម អ៊‌ិ​ស្លាម ISIL ។ នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ដ្រីការបរទេស​ប្រទេស​បែ​ល​ហ្ស៊‌ិ​ក បានប្រកាសថា បែ​ល​ហ្ស៊‌ិ​ក​នឹងចូលរួម ជាមួយ​សម្ពន្ធ​មិ​ត្ដ​អន្ដរជាតិ វាយប្រហារ ទៅលើ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ដោយបាន បញ្ជូន​យន្ដហោះ​ចម្បាំង F-16 និង C130 ទៅ​ចូលរួម​វាយប្រហារ ។ ​លោក Reynders រដ្ឋមន្ដ្រីការបរទេស បែ​ល​ហ្ស៊‌ិ​ក បន្ដទៀតថា ប្រទេស​របស់ លោក​មិនទាន់​ទទួលបាន​សំណើ​ជា​ផ្លូវការ ក្នុងការ​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ប៉ុន្ដែ​យន្ដហោះ​ចម្បាំង ដែល​ឈរជើង​ស្រាប់​នៅក្នុង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងចូលរួម​វាយប្រហារ ក្រុម ISIL នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី នៅពេល​ទទួលបាន​បទ​បញ្ជា ។ ​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ លោក​អ៊ី​ដូ ហ្កា​ន់ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា បាន ប្រកាសថា កម្លាំង​ទាហាន​ប្រទេស​នេះ បាន​ត្រៀមលក្ខណ​នៅ​តំបន់​ព្រំដែន​ភាគ ខាងត្បូង​ប្រទេស​ទួរគី ជាទី​កន្លែង​កំពុង ប្រឈម​នឹង​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ។

​អាមេរិក​ព្រមាន​រដ្ឋាភិបាល​ស៊ី​រី​ពី ការរារាំង​សកម្មភាព​វាយប្រហារ​តាម ដែនអាកាស​ទៅលើ​ក្រុម ISIL ​អាមេរិក​បាន​ព្រមាន​ប្រធានាធិបតី ស៊ី​រី​បា​សា អាល់​អាសាដ ថា មិនត្រូវ មាន​សកម្មភាព​ណាមួយ​ប្រឆាំង​ទៅនឹង ការវាយប្រហារ​ពីលើ​ដែនអាកាស​ចូល ទៅ​សំបុក​ក្រុម​ភេរវកម្ម​ដែល​ឈរជើង នៅក្នុង​ប្រទេស​នេះឡើយ ។ ​មន្ដ្រី​រដ្ឋាភិបាល​អាមេរិក​បានបញ្ជាក់ ថា ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែន អាកាស​របស់​ស៊ី​រីនឹង​រង​ការ​វាយបក​ពី អាមេរិក​វិញ ប្រសិនបើ​កម្លាំង​ការពារ ដែនអាកាស​ស៊ី​រី​មាន​ចេតនា​វាយប្រហារ ឬ​គំរាមកំហែង​អាមេរិក​ក្នុងពេល​ប្រតិ ប​ត្ដិ​ការវាយប្រហារ​ពីលើ​ដែនអាកាស នៅក្នុង​ប្រទេស​នេះ ។​ ​ការប្រកាស​ខាងលើ ក្រោយពេល ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អនុញ្ញាតឱ្យ​ប្រើប្រាស់​កម្លាំង​ទាហាន អាកាស​ប្រឆាំងនឹង​ក្រុម ISIL ហើយ​ការ វាយប្រហារ​មិនចាំបាច់​ការអនុញ្ញាត​ពី រដ្ឋាភិបាល​ស៊ី​រី​នោះឡើយ ។ សកម្មភាព របស់​អាមេរិក​ទាំងនោះ បានធ្វើឱ្យ​កម្លាំង ការពារ​ដែនអាកាសរ​បស់​រដ្ឋាភិបាល លោក​អាល់ អាសាដ បានត្រឹមតែ​អង្គុយ មើល​យន្ដហោះ​ចម្បាំង​អាមេរិក​ហោះ ហើរ​នៅលើ​ដែនអាកាស​របស់ខ្លួន​ដោយ សេរី ដែល​ពីមុនមក​មិនមាន​នោះឡើយ​។

ការហោះហើរ​នៅលើ​ដែនអាកាស​បែបនេះ គឺ​អាមេរិក​ចង់បាន​តាំងពី​ពេល សង្គ្រាមស៊ីវិល​ស៊ី​រី​កើតឡើង​ដំបូង​មក ម្ល៉េះ ប៉ុន្ដែ​មិនអាច​ចូលទៅ​បាន ដោយ សារ​តែ​ក្លាច​រង​ការវាយប្រហារ​ពី​កាំជ្រួច មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​ស៊ី​រី ។ សកម្មភាព​ខាងលើ​បានធ្វើ​ឱ្យគេ​មន្ទិល សង្ស័យ​ពី​ធាតុពិត​នៃ​ការវាយប្រហារ​ពី លើ​ដែនអាកាស​របស់​អាមេរិក​តើ​សំដៅ ទៅលើ​ក្រុម ISIL ឬ​គ្រាន់តែ​ជា​យុទ្ធសាស្ដ្រ ក្នុងការ​ទម្លាក់​រដ្ឋាភិបាល​លោក អាល់ អាសាដ ។ ​រយៈពេល​ជាង​៣​ឆ្នាំកន្លងមក អា​ហាន អាមេរិក​ក៏ដូចជា​ក្រុម​ចារកម្ម​របស់ ប្រទេស​នេះ មិនមាន​វត្ដ​មាននៅ​ប្រទេស ស៊ី​រី​ឡើយ​ធ្វើឱ្យ​អាមេរិក​ពិបាក​ក្នុងការ ជួយ​ដល់​ក្រុម​បះបោរ​ផ្ដល់​រំលំ​រដ្ឋាភិបាល លោក​អាល់ អាសាដ ។ ប៉ុន្ដែ​ពេលនេះ អាមេរិក​បាន​បញ្ជូន​ក្រុម​ចារកម្ម ក៏​ដូច យន្ដហោះ​ឈ្លបយកការណ៍ យន្ដហោះ​ចម្បាំង ចូលទៅ​ទឹកដី​ស៊ី​រី​ដោយ សេរី ហើយ​ថែមទាំង​គំរាម​រដ្ឋាភិបាល ស៊ី​រី​ថែម​ទៀតផង ថាបើ​មាន​សកម្មភាព ណាមួយ​រារាំង​នោះ អាមេរិក​វាយប្រហារ ទាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ផងដែរ ។​

​ក៏ប៉ុន្ដែ​អាមេរិក​មិនទាន់​បានកំណត់ ពេលវេលា​ច្បាស់លាស់​ណាមួយ​ក្នុងការ វាយប្រហារ​តាម​ដែនអាកាស​ចូលទៅ ប្រទេស​ស៊ី​រី​នោះឡើយ ។ តាម​គម្រោង ប្រធានាធិបតី​អូ​បា​ម៉ា នឹង​ជួបពិភាក្សា ជាមួយ​មេបញ្ជាការ​កងទ័ពជើងទឹក ច​ន អា​ឡាំង ដែល​ទទួលខុសត្រូវ​វាយប្រហារ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​នៅ​ប្រទេស​ស៊ី​រី ពិភាក្សា​លម្អិត​ពី​គោលដៅ​នៃ​ការ​វាយ ប្រហារ ។ ​សកម្មភាព​របស់​អាមេរិក​ក្នុងការ កៀរគរ​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភព លោក ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​វាយ ប្រហារ​នោះ ដោយមាន​ទាំង​ប្រទេស​រុស្ស៊ី និង​ចិន​ផងដែរ​។ បើ​ទោះ​រុស្ស៊ី​យល់ឃើញ ថា នោះ​ជា​យុទ្ធសាស្ដ្រ​របស់​អាមេរិក​តែ រុស្ស៊ី​ក៏​មិនអាច​រារាំង​សកម្មភាព​របស់ សម្ពន្ធ​មិ​ត្ដ​ប្រឆាំង​ក្រុម ISIL បានឡើយ​។ អាមេរិក​ធ្លាប់បាន​ព្រមាន​ថា បើ​រុស្ស៊ី មិនបាន​ចូលរួម​ទេនោះ សូមកុំ​រារាំង បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី​នឹង​ទទួលខុសត្រូវ ទាំងស្រុង​ពី​ការរីក​ធំ​ធា​តិ​ការគំរាមកំហែង កាន់តែខ្លាំង​ឡើង​របស់​ក្រុម ISIL ។ ​រុស្ស៊ី​ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម ប្រទេស​ដែលជា​គោលដៅ​ក្នុងការ​វាយ ប្រហារ​របស់​ក្រុម ISIL ដូច្នេះ​រុស្ស៊ី​ប្រាកដ ជា​ពិចារណា​ឱ្យបាន​ច្បាស់ មុនពេល បញ្ចេញ​សកម្មភាព​ណាមួយ ។​ ​មួយវិញទៀត រុស្ស៊ី​កំពុងតែ​ជាប់រវល់ ដោះស្រាយ​វិបត្ដិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ផ្ដុំ​កម្លាំង​និង​សព្វាវុធ​មក​ទប់ទល់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក៏ដូចជា​អង្គការ ណា​តូ ដែល​បាន​គំរាមកំហែង​ឱ្យ​រុស្ស៊ី​ដក ខ្លួន​ចេញពី​វិបត្ដិ​ប្រទេស​អ៊ុយ​ក្រែ​ន ជៀស វាង​ការប៉ះទង្គិច​គ្នា​កើតឡើង 9 ។ដោយផន សុខជាតិ