នាយករដ្ឋមន្ដ្រីរុស្ស៊ី លោកដឺមេទ្រី ម៉ែវវ៉ាឌីវ បានប្រកាសថា បណ្ដាប្រទេស សហគមន៍អឺរ៉ុប និងអាមេរិកកំពុងតែ សាកល្បងកម្លាំង និងសមត្ថភាពរបស់ រុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរដ្ឋាភិបាលទីក្រុងមូស្គូ ។ វិធី សាស្ដ្រដាក់ទណ្ឌកម្មនោះនឹងធ្វើឱ្យការចុះ ខ្សោយរបប្រជាធិបតេយ្យរបស់លោក ខាងលិចតែប៉ុណ្ណោះ ។ លោក ម៉ែវវ៉ាឌីវ បន្ដទៀតថា “នៅ ពេលដែលដៃគូ និងជាអ្នកជិតខាងដូចជា អឺរ៉ុប អាមេរិកដាក់ទណ្ឌកម្មដើម្បីសាក ល្បងរុស្ស៊ី ប្រាកដណាស់មិនធ្វើឱ្យរុស្ស៊ីរង ផលប៉ះពាល់នោះឡើយ ហើយការដាក់ ទណ្ឌកម្មទាំងនោះនឹងមានប្រសិទ្ធភាព បញ្ច្រាស់ទៅវិញ លោកខាងលិចជាអ្នក ទទួលរង មិនមែនរុស្ស៊ីនោះឡើយ” ។
កាលពីសបា្ដហ៍កន្លងមក បណ្ដា ប្រទេសលោកខាងលិចបានអនុម័តដាក់ ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី សំដៅទៅលើវិស័យធនាគារ ក្រុមហ៊ុន ថាមពល និងក្រសួងការពារជាតិ ព្រម ទាំងក្រុមហ៊ុនដែលមានទំនាក់ទំនងជិត ស្និទ្ធជាមួយនឹងប្រធានាធិបតីពូទីន ថែម ទៀតផង ។ ក្រោយពេលលោកខាងលិច អនុម័តដាក់ទណ្ឌកម្មបន្ថែម ប្រធានាធិ បតីពូទីន ក៏បានប្រកាសថា រដ្ឋាភិបាល ទីក្រុងមូស្គូនឹងចាត់វិធានការតបតវិញ ឱ្យបានសមស្របបំផុត ដោយក្នុងនោះ រុស្ស៊ីនឹងហាមនាំផលិតផលមួយចំនួនពី ប្រទេសលោកខាងលិច ។
ជាច្រើនលើកច្រើនសា រដ្ឋាភិបាលទី ក្រុងមូស្គូបានប្រកាសថា ការដាក់ទណ្ឌ កម្មរបស់លោកខាងលិចបានធ្វើឡើង ខុសទៅនឹងច្បាប់អន្ដរជាតិ ថែមទាំង គំរាមកំហែងដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ពិភពលោក។ ការដាក់ទណ្ឌកម្មទាំងនោះ មិនបានធ្វើឱ្យរុស្ស៊ីទទួលរងផលប៉ះពាល់ នោះឡើយ ផ្ទុយទៅវិញលោកខាងលិច ជាអ្នកទទួលរង មិនខុសអ្វី(បាចអង្កាម បញ្ច្រាស់ខ្យល់) អ៊ីចឹងដែរ ។ កន្លងមកថ្មីៗ ប្រធានាធិបតីរុស្ស៊ីក៏ បានប្រកាសផងដែរថា លោកខាងលិច អនុម័តការដាក់ទណ្ឌកម្មថ្មីមកលើរុស្ស៊ី ជាសកម្មភាពខុសច្បាប់ទាំងស្រុង ។
ការ សម្រេចដាក់ទណ្ឌកម្មទៅលើប្រទេស ណាមួយនោះ មានតែអង្គការសហប្រជា ជាតិប៉ុណ្ណោះដែលមានសិទ្ធិសម្រេច តាមរយៈការបោះឆ្នោតទទួលបានសំឡេង គាំទ្រភាគច្រើន ។ រុស្ស៊ីក៏បានគំរាម កំហែងប្ដឹងលោកខាងលិចទៅកាន់អង្គ ការពាណិជ្ជកម្មពិភពលោក។រ ដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ចរុស្ស៊ីលោក Aleksey Ulyukaev បានបញ្ជាក់កាលពីថ្ងៃទី១២ ខែកញ្ញាថា រដ្ឋាភិបាលទីក្រុងមូស្គូចាត់ ទុកការដាក់ទណ្ឌកម្មថ្មីរបស់លោកខាង លិចទៅលើប្រទេសរុស្ស៊ីគឺជារឿងខុស ច្បាប់ហើយរុស្ស៊ីនឹងដាក់ពាក្យបណ្ដឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ដោយផន សុខជាតិ