ផ្លូវរថភ្លើងក្រោមដីមួយកន្លែង ដែលកំពុងសាងសង់ ស្ថិតនៅក្នុងខេត្តយូនណាន ភាគនិរតី ប្រទេសចិន បានរលំចុះមក កាលពីព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានបណ្តាលឲ្យកម្មករ ៦នាក់ជាប់ខ្លួន មិនដឹងជោគវាសនាថា ស្លាប់ ឬមួយក៏រស់នោះទេ ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក នៅទីកក្រុងជូហ្សុង ដែលជាទីតាំងរបស់ក្រុមហ៊ុន ក្វាងទុង ដាលី ទទួលខុស ត្រូវកសាងផ្លូវរថភ្លើងមួយ សម្រាប់បង្កើនសក្តានុពល ដឹកជញ្ជូនក្នុងតំបន់ ហើយបានរលំ ចុះមកដោយ មិនទាន់ដឹងមូលហេតុច្បាស់លាស់ ។ ក្រុមសង្គ្រោះ កំពុងស្ថិតនៅហ្នឹងកន្លែងកើតហេតុ ដើម្បីជួយកម្មកររងគ្រោះ ហើយមូលហេតុ នៃការ បាក់រលំ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕ដោយផន សុខជាតិ