អង្គការជនភៀសខ្លួនអន្ដរជាតិ IOM បានប្រកាសឱ្យដឹងថា មានជនភៀសខ្លួន ប្រមាណ៥០០នាក់បានស្លាប់ ក្រោយ ពេលនាវាដឹកពួកគេបានលិចនៅតំបន់ សមុទ្រប្រទេសម៉ាល់តា អ្នកនាំពាក្យ IOM បានប្រកាសកាល ពីថ្ងៃទី១៥ ខែកញ្ញាថា នាវាដឹកជនភៀស ខ្លួនបានចាកចេញពីកំពង់ផែ Damietta ប្រទេសអេហ្ស៊ីបតាំងពីដើមខែកញ្ញាមក ម្ល៉េះ ហើយជនភៀសខ្លួនភាគច្រើនមក ពីប្រទេសស៊ីរី ប៉ាឡេស្ទីន អេហ្ស៊ីប និង ស៊ូដង់ ។ នាវានោះបានលិចកាលពីថ្ងៃទី ១០ ខែកញ្ញា ក្រោយពេលនាវាជួញដូរ មួយគ្រឿងបុកចំ ។ ជនជាតិប៉ាឡេស្ទីន ២នាក់ដែលរួចផុតពីក្ដីស្លាប់ក្នុងការប៉ះ ទង្គិចគ្នារវាងក្រុមជួញដូរមនុស្ស នឹង ក្រុមភៀសខ្លួនបានឱ្យដឹងថា ក្រុមជួញដូរ មនុស្សបានបញ្ជូនជនភៀសខ្លួនទៅកាន់ នាវាផ្សេងមួយទៀតតូចជាង ។ មានតែ មនុស្ស៩នាក់ប៉ុណ្កោះដែលនៅរស់រាន មានជីវិត ។
ជនរងគ្រោះមួយចំនួនស្លាប់ ដោយក្រុមជួញដូរមនុស្សសម្លាប់ មិន មែនស្លាប់ដោយការលិចនាវាទាំងអស់ នោះឡើយ ។ កាលពីថ្ងៃទី១៤ ខែកញ្ញា ក៏មាន ហេតុការណ៍លិចនាវានៅដែនសមុទ្រ ប្រទេសលីប៊ី ហើយពេលនេះគេសន្និ ដ្ឋានថា មានអ្នកស្លាប់ជាង២០០នាក់ ហើយក្នុងចំណោមអ្នកដំណើរ២៥០នាក់។ តាមរបាយការណ៍របស់IOMបញ្ជាក់ ថា នៅឆ្នាំ២០១៤នេះ មានជនភៀសខ្លួន ដល់ទៅ២.៥០០នាក់ស្លាប់នៅដែន សមុទ្រមេឌីទែរ៉ាណេ ក្នុងពេលដែលពល រដ្ឋប្រមាណ១៣០ពាន់នាក់បានភៀសខ្លួន ចូលដល់តំបន់អឺរ៉ុបក្នុងឆ្នាំនេះ ហើយក្នុង នោះមាន១១៨ពាន់នាក់ភៀសខ្លួនចូល ក្នុងប្រទេសអ៊ីតាលី 9។ដោយផន សុខជាតិ