អតីតរដ្ឋមន្ត្រីការ បរទេសអាម៉េរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានពិចារណាថា នឹង ឈរឈ្មោះ បោះឆ្នោតប្រកួតប្រជែង តំណែង ប្រធានាធិបតីអាម៉េរិក នាអាណត្តិថ្មី ខាងមុខនេះ ។ យោងតាមគេហទំព័រ វ៉ាស៊ីនតោន ប៉ុស្តិ៍ នៅថ្ងៃ អង្គារ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការ បរទេសអាម៉េរិក បានថ្លែងថា លោកស្រី កំពុងពិចារណា សម្រាប់ការឈរឈ្មោះ បោះឆ្នោតនៅក្នុង បក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែង តំណែង ប្រធានាធិបតីអាម៉េរិក នាអាណាត្តិថ្មីខាងមុខនេះ ក្រោមសម្លេងគាំទ្រពីសមាជិកបក្ស និង ប្រជាពលរដ្ឋ ខណៈដែរលោកស្រី ចូលរួមក្នុងយុទ្ធនាការ ប្រមូលថវិកា ឲ្យលោក ថម ហារ៍ហ្គីន សមាជិកព្រឹទ្ធ សភា មកពីបក្សប្រជាធិបតេយ្យ ។
លោក ហ៊ីលឡារី បញ្ជាក់ថា យុទ្ធនាការរកសម្លេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គឺមានរយៈពេល ៤ឆ្នាំ ម្តង ដូច្នេះលោកស្រី នឹងខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ក្នុងការបង្កើប នយោបាយល្អៗ សម្រាប់ប្រជាពលរដ្ឋអាម៉េរិក។ គួរបញ្ជាក់ដែរថា លោកស្រី ហ៊ីលឡារី បានធ្វើដំណើរទៅកាន់រដ្ឋ អាយអូវ៉ា ដើម្បីចូលរួមយុទ្ធនាការស្វែង រកថវិកាសម្រាប់ផ្គត់ផ្គង់បក្ស សារជាថ្មីចាប់ពីលោកស្រី ឈរឈ្មោះក្រកួតប្រជែងតំណែងប្រធានាធិបតី កាលពីឆ្នាំ២០០៨ ៕ ដោយផន សុខជាតិ




































