ក្រុងប៉ោយប៉ែត៖ លោកអភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវអោយអាជ្ញាធរ និងពលរដ្ឋ ត្រៀមខ្លួនទុកជាមុន ដើម្បីជម្លៀសពលរដ្ឋទៅទីទួលមានសុវត្ថិភាព នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ ព្រោះទឹក អាចវាយលុកក្រោយពេលបុណ្យភ្ជុំបិណ្ឌរួច រឺមុនបុណ្យភ្ជុំបិណ្ឌក៏ថាបាន។
ក្នុងករណីប្រកាសអោយត្រៀមខ្លួន ដើម្បីគេចអោយផុតពីគ្រោះទឹកជំនន់ របស់លោកចៅហ្វាយខេត្តខាងលើនោះ គឺកើតមាននៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នេះតែម្តង នៅក្នុងបរិវេនសាលាក្រុងប៉ោយប៉ែត ខណះដែល លោកគោស៊ុំ សារឿត អភិបាល ខេត្ត បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអោយមានប្រធានការិយាល័យ អប់រំយុវ ជននិងកីឡា ក្រុងប៉ោយប៉ែតជាផ្លូវការបន្ទាប់ពីប្រធាន អនុប្រធានខាងលើត្រូវបានបានមហា ជនទូទាំងខេត្តបន្ទាយមានជ័យ រិះគន់ត្រង់ៗថា មានអ្នកឈ្នះឆ្នោតដើម្បីជ្រើសតាំងជាប្រធាន បែជាត្រូវគេឃុបឃិតគ្នា លួចទម្លាក់ពីតួនាទីដោយគ្មានការតវ៉ាបានឡើយ ឯអ្នកបោះឆ្នោត ចាញ់ត្រូវបានគេតម្លើងធ្វើប្រធាន ជាផ្លូវការតែម្តង។
លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មានគ្រោះរាំងស្ងួតបាន វាយលុកមកលើឃុំមួយចំនួនក្នុងស្រុកម៉ាឡៃ បណ្តាលអោយងាប់ផលដំណាំរបស់ប្រជាកសិក អស់ជាច្រើនហិកតាកន្លងទៅ លោកបានបន្តទៀតថា ឥឡូវនេះគ្មានគ្រោះរាំងស្ងួតទៀតទេ គឺ យើងកំពុងព្រួយបារម្ភណ៏ទៅលើទឹកជំនន់វិញម្តង លោកគោស៊ុំ សារឿតបន្តទៀតថា ទឹកជំនន់ អាចវាយលុកខ្លាំងនាថ្ងៃទី២៣ ខាងមុខនេះ ក្រោយពេលភ្ជុំបិណ្ឌរួច រឺមុនថ្ងៃទី២៣ ខែឆ្នាំដ៏ដែល នោះ លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ភូមិសាស្ត្រដែលងាយលិចលង់នោះ គឺក្រុង ប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ដែលប្រភពទឹកហូរចេញពីប្រទេសថៃដូចឆ្នេះ គួរតែអស់ លោកចៅហ្វាយស្រុកក្រុង ត្រូវត្រៀមបង្កា
ទុកជាមុនមិនអាចថ្វសប្រហែសបានឡើយ ដោយឡែករឿងការប្រកាសលោកចែម សំបូរ អោយទៅជាប្រធានការិយាល័យ អប់រំយុវជន និងកីឡា ក្រុងប៉ោយប៉ែតនោះ វាអត់មានបញ្ហាអ្វីគួរអោយចោទនោះទេ បើទួសជាលោក ចែម សំបូរ ចាញ់សន្លឹកឆ្នោត គាំទ្រតិចតួចក៏ដោយ ក៏អាចតែងតាំងធ្វើជាប្រធានបានដែរ។ មានមតិមហាជនជាច្រើនបានលើកឡើងថា រឿងលោកស្វាយជា ដែលឈ្នះឆ្នោតក្នុងការ ជ្រើសរើសអោយធ្វើជាប្រធានបែជាមិនធ្វើទៅវិញនោះ ហើយថ្នាក់អភិបាលខេត្តបែជាតែង តាំង និងប្រកាសលោក ចែមសំបូរ ដែលចាញ់ឆ្នោតអោយមកធ្វើជាប្រធានជាផ្លូវការនោះ គឺ រឿងនេះ នៅមានត៏ភាគអូសបន្លាយរាប់ឆ្នាំទៅទៀត មិនទាន់ដឹងថា ពេលណាទើបបញ្ជប់នោះ ទេ ៕ដោយផន សុខជាតិ