ក្រុងប៉ោយប៉ែត៖ ពលករខ្មែរនាំគ្នាត្អូញត្អែរ រឿងសមត្ថកិច្ចនាំគ្នាទាលុយ ខណះដែលពួកគាត់មកាន់បិណ្ឌ ក្នុងរដូវភ្ជុំបិណ្ឌជូនដូនតា នៅឯស្រុកកំណើតរបស់ខ្លួនបើគ្មានលុយជូនមេច្រកទេនោះ គឺគ្មាន សង្ឃឹមមកឃើញមុខដូនតាក្នុងរដូវបុណ្យភ្ជុំបិណ្ឌឡើយ។ សូមបញ្ជាក់ដែលថា មានពលករខ្មែរជាង៣០០០នាក់ហើយ ដែលថៅកែថៃបានអនុញ្ញាតិ អោយមកចូលរួមកាន់បិណ្ឌក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ ឯពលករមួយចំនួនធំទៀត កំពុង បំពេញភារកិច្ចនៅតាមរោងចក្រ ក្នុងប្រទេសថៃ នៅឡើយទេ មិនដឹងថា ថៅកែអនុញ្ញាតិ អោយមកជួបដូនតា ដែរ រឺ អត់នោះ។
មានពលករខ្មែរជាច្រើន ដែលមកតាមច្រករបៀង និងច្រកអន្តរជាតិ ក្នុងរយះពេលប៉ុន្មានថ្ងៃ នេះបានលើកឡើងថា រាល់ពេលដែលពួកគាត់ចាកចេញពីស្រុកកំណើតតាមច្រករបៀង មួយចំនួនតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃនោះ គឺត្រូវបង់លុយជូនសមត្ថកិច្ច ប៉ូលិស ទាហ៊ាន ទាំងអស់ ពលករទាំងនោះបានបន្តទៀតថា នៅពេលដែលពួកគាត់វិលត្រលប់មកធ្វើបុណ្យ ទាន នារដូវបុណ្យភ្ជុំបិណ្ឌនោះ ក៏គេទាលុយដូចព្រាយអាប ទាសំណែនអឹចឹង ហើយបើ ពលករណាមិនព្រមសែនព្រេនទេនោះ គឺពិតជាគ្មានពេលមកជួបដូនតានោះឡើយ ពលករ ទាំងនោះក៏បានបញ្ជាក់ទៀតថា ចំពោះតម្លៃរថយន្តវិញនោះ ក៏ដូចគ្នាដែរឥឡូវចាប់ផ្តើមលក់ សំបុត្រថ្លៃជាបណ្តើរៗហើយ ពុំឃើញចៅហ្វាយក្រុង ចៅហ្វាយខេត្តចេញមុខជួយធ្វើអន្តារគម៏ ឡើយ ពលរដ្ឋទាំងនោះសំណូមពរដល់អស់លោក ទាហ៊ានប៉ូលិសមេត្តាជួយយោគយល់ដល់ ខ្មែរដូចគ្នា ក្នុងរដូវបុណ្យទានផង ពីព្រោះពួកគាត់មិនមែនជាសត្វជ្រូក សត្វមាន់ខ្វៃ សម្រាប់ អោយអស់លោកកាប់តាមអំពើចិត្តនោះឡើយ។
មន្ត្រីប៉ូលិសតាមព្រំដែនបានបញ្ជាក់ថា ពួកគេមិនបានទេលុយពលរដ្ឋខ្មែរដែលមកធ្វើបុណ្យ កាន់បិណ្ឌនោះទេ គឺគាត់ជូនទៅតាមសុធាជ្រះថ្លារបស់គាត់តែប៉ុណ្ណោះ មន្ត្រីប៉ូលិសបានបន្ត ទៀតថា មានពេលខ្លះប៉ូលិសបានជួយសម្រួលដល់ពលរដ្ឋយើង អោយមកស្រុកកំណើតវិញ ដោយមិនបានគិតកម្រៃអ្វីទាំងអស់ ប៉ុន្តែក៏មានពេលខ្លះ ពលរដ្ឋយើងចូលចិត្តដើសំអុយឈ្មោះ ចោទប៉ូលិសថា យកលុយយពួកគាត់ពេលចេញនិងចូលមកស្រុកកំណើតវិញ ដោយគ្មាន យុត្តិធម៏បំផុតទៀតផង ៕ដោយផន សុខជាតិ